(ចិន)៖ សហគ្រាសឧស្សាហ៍កម្មបានប្រើប្រាស់ថាមពលលើសពីទំហំដែលបានកំណត់នៅទូទាំងប្រទេស ដោយបានបង្កើតថាមពលអគ្គិសនីចំនួន ៧,៣៣ ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងរយៈពេល ១០ខែដំបូងនៅឆ្នាំ ២០២៣ កើនឡើងដល់ ៤,៤ ភាគរយពីនៅក្នុងមួយឆ្នាំ។ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ប្រទេស។
ក្រុមមន្ត្រីរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បាននិយាយថា សហគ្រាសឧស្សាហកម្មទាំងអស់នៅក្នុងប្រទេសបានបង្កើតថាមពលអគ្គិសនីចំនួន ៧,០៤៤ ពាន់លានគីឡូវ៉ាត់ម៉ោង(kWh)កើនឡើង ៥,២ ភាគរយនៅក្នុងរយៈមួយឆ្នាំ។ នៅក្នុងការវិភាគការផលិតថាមពលកម្ដៅ ទិន្នផលវារីអគ្គិសនី និងការផលិតថាមពលពន្លឺព្រះអាទិត្យនេះត្រូវបានគេកំណត់ថា កើនឡើងពី ៤ ភាគរយ ដល់ ១៥,៣ ភាគរយ ដែលចាប់ពីខែមករា ដល់ខែតុលា ការប្រើប្រាស់អគ្គិសនីសរុបរបស់ប្រទេសបានកើនឡើង ៥,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ថា នៅក្នុងការវិភាគ ការប្រើប្រាស់ថាមពលដោយឧស្សាហកម្មចម្បងរបស់ចិន បានកើនឡើង ១១,៤ ភាគរយពីនៅក្នុងមួយឆ្នាំ ខណៈពេលដែលការប្រើប្រាស់ថាមពលដោយផ្នែកបន្ទាប់បន្សំ និងទីបីបានកើនឡើង ៥,៨ ភាគរយ និង ១០,៤ ភាគរយនៅក្នុងមួយឆ្នាំផងដែរ។ ហើយចំពោះការប្រើប្រាស់ថាមពលនៅក្នុងលំឋាន គេសង្កេតឃើញថាមានការកើនឡើង ០,៤ ភាគរយក្នុងរយៈពេល១០ខែដំបូង៕