Alynana Media Cambodia
Icon Collap
clinic narit

ផ្លូវរថភ្លើងតភ្ជាប់ថ្មីពីទីក្រុងវៀងច័ន្ទទៅកាន់ ប៉េកាំង ត្រូវចំណាយពេលធ្វើដំណើរ ១៥ ថ្ងៃ​

Admin Alynana | Nov 21, 2023
ផ្លូវរថភ្លើងតភ្ជាប់ថ្មីពីទីក្រុងវៀងច័ន្ទទៅកាន់ ប៉េកាំង ត្រូវចំណាយពេលធ្វើដំណើរ ១៥ ថ្ងៃ​
Clinic narith

ផ្លូវដែក ចិន-ឡាវ កាលពីពេលថ្មីៗនេះបានដាក់ឲ្យដំណើរការជាផ្លូវការសម្រាប់ការដឹកអ្នកដំណើរឆ្លងព្រំដែនពីទីក្រុងវៀងច័ន្ទប្រទេសឡាវទៅកាន់ក្រុងប៉េកាំងប្រទេសចិន ។

យោងតាមគេហទំព័ររដ្ឋាភិបាលរបស់ចិនបានឲ្យដឹងថា ផ្លូវដែកនេះមានចម្ងាយប្រហែល ៣,៦៦០ គីឡូម៉ែត្រ ហើយចំណាយពេលរហូតដល់ទៅ ១៥ ថ្ងៃឯណោះសម្រាប់ការធ្វើដំណើរទៅវិញទៅមករវាងទីក្រុងវៀងច័ន្ទ និងទីក្រុងប៉េកាំង ។

ទន្ទឹមនោះ ផ្លូវនេះឆ្លងកាត់តំបន់ទេសចរណ៍នានាក្នុងប្រទេសចិន ដូចជា ទីក្រុង Xishuangbanna ក្នុងខេត្ត Yunnan, ទីក្រុង Chibi ក្នុងខេត្ត Hubei ។ ចំណែកក្នុងប្រទេសឡាវវិញ ផ្លូវនេះឆ្លងកាត់ទីក្រុង Luang Prabang និងទីក្រុង Vang Vieng ផងដែរ ។

 

រថភ្លើងក៏បានដំណើរការកាលពីថ្ងៃចន្ទចេញពីស្ថានីយ៍រថភ្លើង Fengtai ក្នុងប្រទេសចិន ហើយធ្វើដំណើរតាមខ្សែរថភ្លើង Beijing-Guangzhou និង Shanghai-Kunming ។ បន្ទាប់ពីមកដល់ទីក្រុង Kunming រថភ្លើងនឹងឆ្លងកាត់ព្រំដែនចូលទៅក្នុងបណ្ដាញផ្លូវដែកឡាវ-ចិន (LCR) ដែលតភ្ជាប់ពីទីក្រុងគុនមីង ទៅកាន់រដ្ឋធានីវៀងច័ន្ទ ។

ផ្លូវដែកឡាវ-ចិន (LCR) បានក្លាយជាកត្តាសំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឡាវ ។ គិតត្រឹមខែកញ្ញាឆ្នាំនេះ ផ្លូវរថភ្លើងបានជួយសម្រួលដល់អ្នកដំណើរជាង ៣.១ លាននាក់ ជាមួយនឹងចំនួនអ្នកដំណើរប្រចាំថ្ងៃជាមធ្យម ៤,៨៨៩ នាក់ ។

ស្របពេលជាមួយគ្នានេះ ក្រៅពីដឹកអ្នកទេចរណ៍ រថភ្លើងមួយនេះក៏បានដឹកជញ្ជូនទំនិញជាង ២៦.៨ លានតោន រួមទាំងផលិតផលកសិកម្ម លោហៈដ៏កម្រ និងមានតម្លៃ ក៏ដូចជាផលិតផលទំនិញរោងចក្រជាច្រើនផ្សេងទៀតផងដែរ ៕

ប្រភព៖ Laotian times