Alynana Media Cambodia
Icon Collap
clinic narit

សូមបងប្អូនប្រយ័ត្នចំពោះសុខភាព ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ កម្ពុជានិងមានសីតុណ្ហភាពត្រជាក់ខ្លាំង

Admin Alynana | Nov 21, 2023
សូមបងប្អូនប្រយ័ត្នចំពោះសុខភាព ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ កម្ពុជានិងមានសីតុណ្ហភាពត្រជាក់ខ្លាំង
Clinic narith

(ភ្នំពេញ)៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅនេះបានចេញសេចក្ដីប្រកាសស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី

-មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពអប្បបរមាពី១៩-២២°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី

-តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី

-នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕