Alynana Media Cambodia
Icon Collap
clinic narit

ត្រឹមខែវិច្ឆិកា ការចម្រាញ់រ៉ែមាសនៅកម្ពុជាកើនដល់ជិត ៩០០០គីឡូក្រាម

Media LNN | Nov 22, 2023
ត្រឹមខែវិច្ឆិកា ការចម្រាញ់រ៉ែមាសនៅកម្ពុជាកើនដល់ជិត ៩០០០គីឡូក្រាម
Clinic narith

(ភ្នំពេញ)៖ ការចម្រាញ់រ៉ែ​មាសជាលក្ខណឧស្សាហកម្មទទួលបានមាសប្រមាណជិត ៨.៩៧៩គីឡូក្រាម និងបានបង់ពន្ធសួយសារសរុបប្រមាណ១៤.៤លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។​​

តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ។

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីរ៉ែ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។

 

 

បើតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ក្នុងចំណោមក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាសផ្សេងៗទៀត៕