Alynana Media Cambodia
Icon Collap
clinic narit

គយ និងដៃគូ​ពាក់ព័ន្ធ គ្រោងដាក់ចេញ​វិធានការមួយចំនួន​ដើម្បីសម្រួល​នីតិវិធី​ការងារ ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម

Admin Alynana | Nov 25, 2023
គយ និងដៃគូ​ពាក់ព័ន្ធ គ្រោងដាក់ចេញ​វិធានការមួយចំនួន​ដើម្បីសម្រួល​នីតិវិធី​ការងារ ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម
Clinic narith

អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ រួមជាមួយនឹង​ក្រសួង​ស្ថាប័នរដ្ឋ គ្រោងដាក់ចេញ​នូវវិធានការចាំបាច់​នានា​ជាមូលដ្ឋាន​សម្រាប់តួអង្គ​ពាក់ព័ន្ធយក​ទៅអនុវត្ត ដើម្បីបន្ត​កែលម្អ​នីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើង​បន្ថែមទៀត​នូវមុខងារស្ថាប័ន ក្នុងន័យជំរុញ​ឱ្យកាន់តែ​មានប្រសិទ្ធភាព​ថែមទៀត​ក្នុងកិច្ចសម្រួល​ពាណិជ្ជកម្ម និងការលើកកម្ពស់​ភាពប្រកួតប្រជែងរបស់​កម្ពុជា។  
 
នេះជាការលើក​ឡើងរបស់ លោក សែ សុឃន អគ្គនាយករង​នៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា នាសិក្ខាសាលាស្តី​ពីការសិក្សារយៈពេល​បំពេញបែបបទ​បញ្ចេញទំនិញ​ឆ្នាំ២០២៣ ដែលរៀបចំ​ដោយអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា(អគរ) សហការជាមួយ​រដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) និងអង្គការគយ​ពិភពលោក (WCO) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមអគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករកម្ពុជា។
 
លោក សែ សុឃន បានថ្លែងទៀតថា អនុវត្តតាមវិធានការ​កំណែទម្រង់​ស៊ីជម្រៅ​និងមុតស្រួច​ពាក់ព័ន្ធនឹងកិច្ច​សម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់​ភាពប្រកួតប្រជែង​កម្ពុជាដែលរាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ស្ថាប័នពាក់ព័ន្ធ​បាននិងកំពុងបន្ត​កែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវ​នីតិវិធី​បំពេញបែបបទ​ដែលមានលក្ខណៈ​សាមញ្ញ និងប្រើប្រាស់នូវ​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយ​ទាំងពេលវេលា​និងចំណាយរបស់​ធុរកិច្ចពាណិជ្ជកម្ម​នៅកម្ពុជា។ 
 
លោកគូសបញ្ជាក់​ថា៖«ការសិក្សារយៈពេលនៃ​ការបំពេញបែបបទ​បញ្ចេញទំនិញ​ឆ្នាំ២០២៣នេះ ជាឧបករណ៍មួយ​សម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវ​បញ្ហាប្រឈម​ក្នុងការបំពេញបែបបទ​នៅគ្រប់​ដំណាក់កាល»។
 
លោកបានបន្ត​ថា នេះគឺជាការចាប់ផ្តើម​នៃដំណើរការ​សិក្សារយៈពេល​បំពេញបែបបទបញ្ចេញ​ទំនិញលើកទី៤ ទាំងមូល ដែលការងារ​បន្ទាប់ គឺការប្រមូលទិន្នន័យ​នៅ( អគរ) និងតាមបណ្តា​ក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់​ផ្តើមពី​ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីរៀបចំ​របាយការណ៍​លទ្ធផលនៃ​ការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថានឹងផ្សព្វផ្សាយ​ជាសាធារណៈ​នៅត្រីមាសទី១ ឆ្នាំ២០២៤។ 
 
ក្នុងឱកាសនោះ​ដែរ លោកអគ្គនាយករង ក៏បានស្នើដល់​អង្គភាពគយ​និងរដ្ឋាករ និងតំណាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធរៀបចំ​នីតិវិធីផ្ទៃក្នុង និងចូលរួមសហការ​ជាមួយក្រុមការងារ និងអ្នកជំនាញការ ដើម្បីឱ្យការសិក្សា​រយៈពេលបំពេញ​បែបបទបញ្ចេញ​ទំនិញ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅ​ដោយរលូន និងទទួលបាន​លទ្ធផលជាផ្លែផ្កា៕404742358_735457551956050_8742383796643594377_n405470626_735457538622718_7150094940931129558_n405510098_735457021956103_261940210912851311_n404847129_735457471956058_2299657452067100082_n