(ភ្នំពេញ)៖ មិនធម្មតាត្រឹមតែ ១១ខែ នៃឆ្នាំ ២០២៣ នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៥ ៦៣០ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២០.៨១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ។
យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងបន្ថែមថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនេះមានការចូលរួមដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ អង្ករចំនួន ២៤០,៧៥១ តោនត្រូវបាននាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន និងចំនួន ៧៦,៥១៤ តោនបាននាំចេញទៅ៦ប្រទេសនៃសមាជិកអាស៊ាន និងអង្ករចំនួន ៧៩,៦០៤ តោនបាននាំចេញទៅ អាហ្វិក មជ្ឈឹមបូព៌ានិង ២៦ ប្រទេសផ្សេងទៀត ។
គូសបញ្ជាក់ផងដែរថា លទ្ធផលនៃការនាំចេញអង្ករក្នុងរយៈពេល ១១ខែនេះបានបង្ហាញឱ្យឃើញថា កម្ពុជាអាចសម្រេចបានការនាំចេញបានចំនួន ៨៥% នៃផែនការ ៧០០ពាន់តោន គឺសម្រេចបានចំនួន ៥៩៥ ពាន់តោន៕