Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសរៀបចំសណ្តាប់ធ្នាប់ឡើងវិញនូវវិស័យព័ត៌មាន ខណៈសព្វថ្ងៃក្រមសីលធម៌ព័ត៌មានកំពុងរញ៉េរញ៉ៃ

Media LNN | Dec 21, 2023
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសរៀបចំសណ្តាប់ធ្នាប់ឡើងវិញនូវវិស័យព័ត៌មាន ខណៈសព្វថ្ងៃក្រមសីលធម៌ព័ត៌មានកំពុងរញ៉េរញ៉ៃ
Clinic narith

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានប្រកាសថា ក្នុងអាណត្តិទី៧នេះ នឹងរៀបចំសណ្តាប់ ធ្នាប់អ្នកសារព័ត៌មានឡើងវិញ ដោយការរៀបចំឡើងវិញនេះបន្ទាប់ពីមើលឃើញថាការអនុវត្តក្រមសីល ធម៌ព័ត៌មានកំពុងបង្កើតភាពរញ៉េរញ៉ៃ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភន្តច្រឡំ។

 ថ្លែងក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២០លើប្រធានបទ «វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា អ.ក.អ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ថា «ពេលដែលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺយើងមានគំនិតមួយចំនួន គឺដើម្បី រៀបចំឡើងវិញនូវសណ្តាប់ធ្នាប់នៅក្នុងវិស័យព័ត៌មាន។ សណ្តាប់ធ្នាប់ដោយសារតែការវិវត្តន៍នៃប្រព័ន្ធផ្សព្វ ផ្សាយពីបុរាណ និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើបនេះគឺវាមានការផ្លាស់ប្តូរច្រើនរូបភាព ហើយបងប្អូនអ្នក សារព័ត៌មានទាំងអស់បានជ្រាប់ហើយទាក់ទងនឹងបញ្ហាហ្នឹង... ជាមួយនឹងកំណើនគំហុកនេះវាបង្កើតឲ្យ មានបញ្ហាប្រឈមមួយគឺពាក់ព័ន្ធជាមួយនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ហើយសាធារណជនមួយចំនួនមានការភន្តច្រឡំរវាងអ្នកសារព័ត៌មាន និងអ្នកកាសែតពលរដ្ឋ។ ដែលចំណុចហ្នឹងធ្វើឲ្យរូបភាពនៃ វិស័យព័ត៌មានរបស់យើងនោះគឺក្នុងក្រសែភ្នែករបស់ប្រជាពលរដ្ឋហាក់ដូចជារញ៉េរញ៉ៃ»។

 ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទៀតថា អ្នកសារព័ត៌មានបច្ចុប្បន្នគឺមានលក្ខណៈខុសគ្នា ដោយ សារតែអ្នកសារព័ត៌មានពីមុនពេលរៀនកាសែត ឬធ្វើការបណ្តុះបណ្តាលជាផ្នែកសារព័ត៌មានហើយទើប បានចូលមកធ្វើការឬអនុវត្តន៍នូវការងារវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែបច្ចុប្បន្នគឺវាបានដើរផ្ទុយ ដោយសារតែ កំណើននៃគំហុកលើប្រព័ន្ធផ្សព្វផ្សាយទំនើប ជាពិសេសគឺគេហទំព័រ និងធីវីអនឡាញ ដោយកត្តាទាំងនេះ ហើយដែលធ្វើឲ្យមូលដ្ឋានគ្រឹះនូវក្នុងការអនុវត្តវិជ្ជាជីវៈអ្នកសារព័ត៌មានធ្លាក់ចុះ រហូតដល់បងប្អូនអ្នកសារ ព័ត៌មានខ្លះមិនដឹងទាំងរូបមន្តសរសេរព័ត៌មានយ៉ាងម៉េចផងទាក់ទងនឹង 5W +1Hនោះ។

 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់អាណត្តិទី៧នេះ គឺឯកឧត្តមរដ្ឋមន្រ្តី នឹងចាត់ចែងរៀបចំ សណ្តាប់ធ្នាប់អ្នកសារព័ត៌មាននេះឲ្យបានល្អប្រសើរឡើងវិញ ក្នុងគោលបំណងគឺពង្រឹងទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ខណៈក្រមសីលធម៌វិជ្ជាជីវៈនេះហើយជាមូលដ្ឋានគ្រឹះសំខាន់ខ្លាំងណាស់ទាំងគុណភាពការងារ និងទាំងការការពារសុវត្ថិភាពឲ្យអ្នកសារព័ត៌មាន៕
Untitled-2.jpg10Untitled-2.jpg4Untitled-2.jpg1Untitled-2.jpg2-1Untitled-2.jpg9Untitled-2.jpg6Untitled-2.jpg5Untitled-2.jpg3Untitled-2.jpg8Untitled-3.jpg11Untitled-3.jpg9Untitled-3.jpg8Untitled-3.jpg7Untitled-3.jpg6Untitled-3.jpg5Untitled-3.jpg4Untitled-3.jpg3Untitled-3.jpg2Untitled-3.jpg1Untitled-2.jpg7