(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបជិត ៨.៥លានតោន ស្មើនឹងតម្លៃជិត ៤.៥ពាន់លានដុល្លារ ថយចុះ១.៩០%។ នេះបើតាមរបាយការណ៍ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បានបញ្ជាក់ថា បរិមាណនាំចេញកសិផល សរុបរយៈពេល ១២ខែ ឆ្នាំ២០២៣ ចំនួន៨ ៤៤៩ ៤១៤.៣៦តោន រួមមាន៖
* អង្ករ ចំនួន៦៥៦ ៣២៣.០០តោន កើនឡើង៣.០៣% បើធៀបនឹងឆ្នាំ២០២៣
* ស្រូវ ចំនួន២ ៧៣០ ៨២៥.០០តោន កើនឡើង២៤.៤១% បើធៀបនឹងឆ្នាំ២០២៣
* ចំណិតដំឡូងមីក្រៀម ចំនួន១ ២៨៩ ៧៣៩.០៤តោន ថយចុះ៣៧.៦៤% បើធៀបនឹងឆ្នាំ២០២៣
* ដំឡូងមីស្រស់ ចំនួន១ ៩៦១ ៣៧៥.០០តោន កើនឡើង២៦.៥១% បើធៀបនឹងឆ្នាំ២០២៣
* ម្សៅដំឡូងមី ចំនួន៣៦ ២៥៦.៨០តោន ថយចុះ៤៥.៣៩% បើធៀបនឹងឆ្នាំ២០២៣
* កាកសំណល់ដំឡូងមី ចំនួន៧៤ ៧៩៦.០០តោន កើនឡើង៧៥.៣១% បើធៀបនឹងឆ្នាំ២០២៣
* គ្រាប់ស្វាយចន្ទី ចំនួន៤២៥ ៩៧៧.១៣តោន ថយចុះ៩.៩៦% បើធៀបនឹងឆ្នាំ២០២៣
* គ្រាប់ពោត ចំនួន៧១ ៥៤៨.៤១តោន ថយចុះ៥៨.៨៨% បើធៀបនឹងឆ្នាំ២០២៣
* គ្រាប់សណ្តែកបាយ ចំនួន ២៨ ៧០០.៧១តោន ថយចុះ១៨.០៦% បើធៀបនឹងឆ្នាំ២០២៣
* គ្រាប់សណ្តែកសៀង ចំនួន៥៤ ៨៥០.០០តោន ថយចុះ៦០.១៣% បើធៀបនឹងឆ្នាំ២០២៣
* ផ្លែចេកស្រស់ ចំនួន២៨៨ ១៣៦.៨៨តោន ថយចុះ២១.៥៨% បើធៀបនឹងឆ្នាំ២០២៣
* ផ្លែស្វាយស្រស់ ចំនួន១៦១ ៩២៤.៧០តោន ថយចុះ០.៣១% បើធៀបនឹងឆ្នាំ២០២៣
* ដំណាប់ស្វាយ ចំនួន ២៧ ៣៨៧.៧៧តោន កើនឡើង៤៨.១១% បើធៀបនឹងឆ្នាំ២០២៣
* ផ្លែមៀនស្រស់ ចំនួន ១៧ ៤៩៧.៣៩តោន កើនឡើង៤៥៤.៥៩% បើធៀបនឹងឆ្នាំ២០២៣
* ដូងប្រេង ចំនួន ៧៩ ៩៦០.៦០តោន កើនឡើង១១.២៥% បើធៀបនឹងឆ្នាំ២០២៣
* ម្រេច ចំនួន៦ ១៥២.៨៣តោន ថយចុះ២៦.៧៦% បើធៀបនឹងឆ្នាំ២០២៣
* បន្លែចម្រុះ ចំនួន២២០.២១តោន កើនឡើង១០៦.០៧% បើធៀបនឹងឆ្នាំ២០២៣
* កសិផលចំនួន ១០០មុខផ្សេងទៀត ចំនួន៥៣៧ ៧៤២.៨៩ ថយចុះ១០.៦៧% បើធៀបនឹងឆ្នាំ២០២៣។
ក្រសួងកសិកម្មបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៤ ៣០៦ ៨១០ ២៦៨.៥០ដុល្លារអាមេរិក។
សូមជម្រាបថា វិស័យកសិកម្ម បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ។
ក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦លានតោនទៅ កាន់ទិសដៅ ៧៤ ប្រទេសកើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១ (៧.៩លានតោន)៕