Alynana Media Cambodia
Icon Collap
clinic narit

មន្ទីររ៉ែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់​នៅតំបន់សំពៅលូន

Media LNN | Jan 11, 2024
មន្ទីររ៉ែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់​នៅតំបន់សំពៅលូន
Clinic narith

ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំជាសេនាធិការ សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច បើកយុទ្ធនាការបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅថ្ងៃទី១០ ខែមករានេះ ស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានបញ្ឈប់​ទាំងស្រុង​នូវ​រាល់សកម្មភាពខុសច្បាប់ទាំងនោះ។

ក្រសួងរ៉ែ និងថាមពល ចេញសេចក្ដីប្រកាសព័ត៌មាន អំពីយុទ្ធនាការ​បង្ក្រាប​អាជីវកម្ម​រ៉ែមាស​អនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមាន​ការ​អាជីវកម្ម​រ៉ែមាស​បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដោយមានប្រជាពលរដ្ឋ មូលដ្ឋាន​ប្រកបរបរ​ជីកយក និងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ, តែនៅប៉ុន្មានឆ្នាំចុងក្រោយ មាន​ការ​ប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃ និងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវ​ជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្ដូងរ៉ែក្រោមដី។

បញ្ហាទាំងនោះ នៅក្នុងឆ្នាំ២០២១ និងឆ្នាំ ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន​បង្កើត​ជា​ក្រុម​ការងារ​ចម្រុះ​ថ្នាក់ខេត្ត ចុះអនុវត្តនូវវិធាន ការផ្សព្វផ្សាយទិដ្ឋភាពច្បាប់ដល់ប្រជាពលរដ្ឋ និងធ្វើការ​បិទ​ទីតាំង​រ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន, ប៉ុន្តែការបង្ក្រាបទីតាំងអាជីវ កម្មរ៉ែ​អនាធិបតេយ្យ​នៅ​តំបន់នេះនាពេលកន្លងមក ប្រៀបដូចជាការវែកចក។ ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​សកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅតំបន់នោះ មានការប្រើប្រាស់​ឧបករណ៍​ទំនើប​ៗ សារធាតុគីមី រំសេវជាតិផ្ទុះ បំបែកថ្ម និងជីកលុងអណ្ដូងរ៉ែក្រោមដីប្រកបដោយ គ្រោះ​ថ្នាក់​បំផុត​។ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និង​ចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និង​សុវត្ថិភាព​របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅ មូលដ្ឋាន​។

តាមសកម្មភាពខាងលើ, នៅថ្ងៃទី១០ ខែមករា នេះ ក្រសួងរ៉ែ និងថាមពល ដែលមានមន្ទីររ៉ែ និង​ថាមពល​ខេត្ត​ត្បូងឃ្មុំ ជាសេនាធិការ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ច​សម្រប​សម្រួល​របស់​ស្ថាប័នអយ្យការ ខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ នៅ​លើ​ទីតាំង​អាជីវកម្មរ៉ែមាសអនាធិតេយ្យនោះតែម្តង។

សូមបញ្ជាក់ថា ទាក់ទិងតំបន់សំពៅលូននេះ នាពេលកន្លងមក ក្រសួងរ៉ែ និងថាមពល បាន​ចេញ​លិខិត​ជូន​ដំណឹង ស្តីពីការបើកតំបន់សម្បទាន ស្វែងរុករករ៉ែ ក្នុងនោះក្រុមហ៊ុន Renaissance Minerals ដែលកំពុងទទួលបានជោគជ័យនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ត្រូវបានជ្រើសរើស ដោយក្រុមហ៊ុន​មួយ​នេះ​ទទួល​អាជ្ញា​បណ្ណ​ស្វែង​រុក​រក​រ៉ែ​លោហៈ ​ដើម្បីធ្វើការសិក្សាស្រាវជ្រាវរ៉ែលោហៈ នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាជ្ញាបណ្ណនោះ មានសុពលភាពរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីខែមករា ឆ្នាំ​២០២១ ដល់ខែមករា ឆ្នាំ២០២៤ នេះ៕