Alynana Media Cambodia
Icon Collap
clinic narit

កុមារកម្ពុជា សប្បាយចិត្ត និងប្ដេជ្ញាប្រកួតយកមេដាយក្នុងការប្រឡងគណិតវិទ្យាលំដាប់អន្តរជាតិ

Media LNN | Jan 20, 2024
កុមារកម្ពុជា សប្បាយចិត្ត និងប្ដេជ្ញាប្រកួតយកមេដាយក្នុងការប្រឡងគណិតវិទ្យាលំដាប់អន្តរជាតិ
Clinic narith

 

កុមារកម្ពុជា ចំនួន ១៤រូប បានធ្វើដំណើរទៅកាន់ប្រទេស វៀតណាម ដើម្បីចូលរួមប្រកួតប្រជែង ជើង​ឯក​សិស្សពូកែគណិតវិទ្យាលំដាប់អន្តរជាតិមួយដែលមានឈ្មោះថា FMO។ ការប្រកួតនេះ កុមារ​កម្ពុជា​លើកឡើងពីភាពសប្បាយចិត្ត ដែលបានចូលរួមប្រកួត ហើយក៏ប្ដេជ្ញា​ធ្វើ​ឱ្យ​បាន​ល្អ​ដណ្ដើម​យក​មេដាយត្រឡប់មកវិញផងដែរ។

កុមារកម្ពុជា ចំនួន ១៤រូប បានបង្ហាញវត្តមានសម្រាប់ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ សម្រាប់​ព្រឹត្តិការណ៍​ប្រកួតប្រជែង ជើងឯកសិស្សពូកែគណិតវិទ្យាលំដាប់អន្តរជាតិមួយដែលមានឈ្មោះថា FMO (Fermat Mathematical Olympiad)។ សម្រាប់ការប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័តនេះ កុមារ​កម្ពុជាត្រូវប្រកួតប្រជែងជាមួយ សិស្សពូកែគណិតវិទ្យា មកពី ១០ប្រទេសផ្សេងទៀត។ ជាក់​ស្ដែង​ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ គឺមានបេក្ខជនចូលរួមសរុបចំនួន ៣១២ នាក់។

សម្រាប់​ការប្រឡងនេះ ក្រុមកុមារកម្ពុជា បានលើកឡើងពីភាពសប្បាយចិត្ត ដែលបាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ពួកគេនឹងព្យាយាម ធ្វើឱ្យបានល្អដណ្ដើមយកមេដាយត្រឡប់មកវិញ។

ចំពោះការប្រឡងវគ្គផ្ដាច់ព្រ័ត នៅប្រទេស វៀតណាម នេះ រៀបចំឡើងចំនួនពីរដង ដោយ​លើក​ទី១ ជាការតម្រូវឱ្យសិស្សប្រឡងសាកល្បងរយៈពេល ១ម៉ោង ៣០នាទី សម្រាប់​សិស្ស​ថ្នាក់​បឋម​សិក្ស និងរយៈពេល ២ម៉ោងសម្រាប់ថ្នាក់ អនុវិទ្យាល័យនិងវិទ្យាល័យ។

ចំពោះការប្រឡងលើកទី២ជាការប្រឡងផ្លូវការ ដែលមាន​រយៈ​ពេល​ដូច​ការ​ប្រឡង​សាកល្បង​ដែរ។ ក្នុងវគ្គផ្ដាច់ព្រ័តនេះដែរ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងជា ៤ដំណាក់កាល។ ដំណាក់​កាលទី១ គឺ

-វិញ្ញាសារត្រូវបានបែងចែកជាបួនដំណាក់កាល Warm up មាន ១០សំណួរ ដំណាក់កាលទី ២គឺ speed-upមានសំណួរ ដំណាក់កាលទី ៣ គឺ Challengingមាន ៥សំណួរដូចគ្នា រីឯ​ដំណាក់​កាលចុ​ង​ក្រោយគឺ Star of hopeមាន ១សំណួរ។ សរុបទាំងអស់ គឺមាន ២១សំណួរ​សម្រាប់​ការ​ប្រឡង​ទាំង ៤ដំណាក់កាល។

សម្រាប់វត្តមានកុមារកម្ពុជា ដែលទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័តនេះ សុទ្ធតែត្រូវ​បាន​ឆ្លង​កាត់​ការ​ជម្រុះ​វគ្គទី១ ដែលគេហៅថាវគ្គជម្រុះថ្នាក់ជាតិ។ ពួកគេទាំងអស់សុទ្ធតែបានជាប់មេដាយ មាស ប្រាក់ និងសំរឹទ្ធ៕