ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រទះឃើញគ្រឿងញៀនបាន១០២០ដុំ ដែលមានទម្ងន់ប្រមាណ១០២០គីឡូក្រាម លើរថយន្តដែលគេទុកចោលមួយគ្រឿង។ នេះបើតាមលោក សាយ ដេត ស្នងការរងខេត្តព្រះវិហារ។
លោក សាយ ដេត បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា កម្លាំងអាវុធហត្ថ ប្រទេះឃើញគ្រឿងញៀនទាំងនោះ នៅលើឡានមួយគ្រឿងដែលគេយកទៅប្លុងចោល កាលពីថ្ងៃទី២១ មករា។ ចំណែក ជនសង្ស័យសមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងពិនិត្យ និងរៀបចំសំណុំរឿងនេះ ដើម្បីដោះស្រាយតាមនីតិវិធីបន្តទៀត៕