Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងកសិកម្ម ប្រកាសស្វាគមន៍ដៃគូពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ

Media LNN | Feb 07, 2024
ក្រសួងកសិកម្ម ប្រកាសស្វាគមន៍ដៃគូពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) អំពី​គម្រោង Sustainable Wood & Traceability for Garment Industry Pilot Project ដែល​ផ្តោត​សំខាន់លើវិស័យព្រៃឈើ។

តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បន្ទាប់​បានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែង​នូវ​ចំណាប់​ចំពោះ​កម្ម​វិធី​គម្រោង​ក្នុង​វិស័យកាត់ដេរ និងសេដ្ឋកិច្ច។ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យកាត់ដេរ និង​កសិកម្ម ដើរតួនាទីសំខាន់ណាស់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលទាមទារការសិក្សាច្បាស់ លាស់​ផ្សារភ្ជាប់នឹងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះទៀត ត្រូវមានកិច្ចសហការល្អ ហើយ​ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុង ជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ ដើម្បី​ធានា​ដំណើរការ ប្រព្រឹត្តទៅរបស់គម្រោងបានរលូនដោយមិនបង្កើតបញ្ហាថ្មី។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មបើកទូលាយ និងស្វាគមន៍​ការ​សហការ​ជាមួយ​គ្នា​ដោះ​ស្រាយ​បញ្ហារួមគ្នា និងចូលរួមទទួលខុសត្រូវរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ៕