ព្រះសីហនុ គឺជាខេត្ដមួយដែលបានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារខេត្ដនេះជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្ដមួយដែលមានតំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ហើយនាពេលថ្មីៗនេះ ព្រះសីហនុក៏ទើបតែទទួលបានគម្រោងកសិឧស្សាហកម្មតម្លៃ ១៧លានដុល្លារផងដែរ។
ជាក់ស្តែង បើយោងតាមការចេញផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម ឡុង ឌីម៉ង់ ដែលជាអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបតែអនុញ្ញាតចុះបញ្ជីវិនិយោគគម្រោងកសិឧស្សាហកម្ម កែច្នៃផ្លែស្វាយ ខ្នុរ ធុរេន ដោយបោះទុនជាង ១៧លានដុល្លារ ដោយគម្រោងនេះនឹងប្រមូលផលិតផលក្នុងស្រុកទាំងអស់យកមកកែច្នៃ។
គួរបញ្ជាក់ថា នៅក្នុងនោះខេត្តព្រះសីហនុក៏ទទួលបានគម្រោង១ទៀតផងដែរ ពោលគឺគម្រោងវិនិយោគសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដោយបោះទុនជាង ៥០០លានដុល្លារឯណោះ៕