Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា និងអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងសេវាដឹកជញ្ជូនតាមផ្លូវអាកាស

Media LNN | Mar 07, 2024
កម្ពុជា និងអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងសេវាដឹកជញ្ជូនតាមផ្លូវអាកាស
Clinic narith

 

កម្ពុជា និងអូស្រ្តាលី បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ក៏ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ បន្ថែមទៀតផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានអូស្រ្តាលី ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលីនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាការងារជា មួយគ្នាជាច្រើនទាក់ទងនឹងការបង្កើនកិច្ច​សហប្រតិបត្តិការទ្វេភាគី ដោយក្នុងនោះថ្នាក់ដឹកនាំ​ប្រទេសទាំងពីរក៏បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះប្រមុខការទូត​ប្រទេសទាំងពីរ ដែលបានសម្រេចចុះកិច្ចព្រមព្រៀង​សេវាដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសទាំងពីរ(កម្ពុជា-អូស្រ្តាលី)ផងដែរ។

បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ ក៏បានឲ្យដឹងផងដែរថា នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត លោកនាយក រដ្ឋមន្រ្តីអូស្ត្រាលី ក៏បានចាត់ទុកកម្ពុជាថា ជាប្រទេសមួយដ៏អស្ចារ្យប្រកបដោយ ភាពធន់ទោះបីកម្ពុជាមានរបបប្រល័យពូជាសាសន៍ក៏ដោយ ហើយលោកនាយករដ្ឋមន្រ្តីក៏បានសម្តែងនូវ ការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ បានប្រកាសថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រទាំងក្នុងអំឡុង ពេលស្វែងរកសន្តិភាពនៅទសវត្សន៍១៩៩០ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសគាំទ្រពីអូស្រ្តាលី លើវិស័យកសិកម្ម សុខាភិបាល បោសសម្អាតមីន សន្តិសុខ និងការពារជាតិជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ដដែល៕