(តូក្យូ)៖ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បាននិយាយនៅថ្ងៃពុធថា ធនាគារកណ្តាលនឹងដំឡើងអត្រាការប្រាក់ ប្រសិនបើអតិផរណាកើនឡើងស្របតាមការព្យាករបច្ចុប្បន្នរបស់ធនាគារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Ueda ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងសុន្ទរកថាមួយថា «ប្រសិនបើអតិផរណាកើនខ្ពស់ជាងការព្យាកររបស់យើង ឬប្រសិនបើហានិភ័យកើនឡើងខ្ពស់ វានឹងសមស្របសម្រាប់យើងក្នុងការកែសម្រួលអត្រាការប្រាក់មុនកាលកំណត់»។
លោកបានបន្តថា៖ «ម្យ៉ាងវិញទៀត ប្រសិនបើអតិផរណាធ្លាក់ចុះ ឬហានិភ័យធ្លាក់ចុះ យើងត្រូវតែរក្សាស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នក្នុងរយៈពេលយូរជាងនេះ»៕