(កំពត)៖ កូនសត្វផ្សោតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅព្រែកត្នោត ខេត្តកំពត ដែលជាកន្លែងមន្ត្រីរដ្ឋបាលជលផល ចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ វាជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំ គឺជាពូជសត្វផ្សោតឃ្លៀច ដែលនេះជាមានព័ត៌មានដ៏រំភើបមួយផងដែរ ។
យោងតាមការចេញផ្សាយរបស់រដ្ឋបាលជលផល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះ ចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញ នៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើនដែលបានឃើញ ក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមក យ៉ាងសកម្មនោះទេ ។
ប្រភពបានបន្តថា នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាមេ) ក៏នៅជាមួយក្រុមនេះផងដែរ ហើយកូនផ្សោតនេះ មានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ ត្រូវបានចងក្រងជាឯកសារកាលពីអតីតកាល (វាពិតជាកម្រណាស់) មិនគិតថានេះជារឿងហ្នឹងទេ ហើយកំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យឃើញនូវអ្វី ដែលកំពុងកើតឡើង ប៉ុន្តែវាអាចជាករណីពីរ ។
ចំពោះករណីទាំង២នោះ រួមមានទី១. ការចិញ្ចឹមកូនជំនួស (alloparenting) ពេលដែលការមើលថែរក្សា ត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាមេ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុន នៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រក៏ដោយ និងទី២. អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ ចំណុចនេះត្រូវបានចងក្រងជាឯកសារជាច្រើនដង រវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗពាក់ព័ន្ធនឹងក្រុមសត្វផ្សោតឃ្លៀចឈ្មោលព្យាយាមបំបែកមេនិងកូនចេញពីគ្នា ។
រដ្ឋបាលជលផល បានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់ច្បាស់ថា ករណីមួយណាជាការពិតនោះទេ ប៉ុន្តែកំពុងបន្តតាមដាន ហើយកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយសនិដ្ឋានថា វាត្រូវបានមេជាអ្នកបំបៅ ហើយអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធ តាមរយៈលេខសម្គាល់រូបថត ទោះបីជាមិនអាចកំណត់ភេទ ក្រៅពីការប្រស្រ័យទាក់ទងរបស់ពួកគេ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ សន្មត់ថា ជាញី និងជាមេ) នឹងកំពុងតាមដានសត្វផ្សោតទាំងនេះម្ដងទៀត ៕