Alynana Media Cambodia
Icon Collap
clinic narit

តើអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណានៅក្នុងឆ្នាំ២០២៤ នេះ?

Media LNN | May 31, 2024
តើអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណានៅក្នុងឆ្នាំ២០២៤ នេះ?
Clinic narith

តើអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក្នុងឆ្នាំ២០២៤ នេះ? ជុំវិញបញ្ហានេះ អង្គការពលកម្មអន្តរជាតិ(ILO) កាលពីថ្ងៃពុធ ទី២៩ ខែឧសភា បានបញ្ចេញការព្យាករជាថ្មីថា អត្រាគ្មានការងារធ្វើទូទាំងពិភពលោកនឹងធ្លាក់ចុះតិចតួចប៉ុណ្ណោះពី៥% ក្នុងឆ្នាំ២០២៣ មកនៅត្រឹមតែ ៤,៩% ក្នុងឆ្នាំនេះ ទោះបីជាវិសមភាពក្នុងទីផ្សារការងារនៅតែបន្តកើតមានយ៉ាងណាក្តី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។

អង្គការពលកម្មអន្តរជាតិ ILO ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានព្យាករថា អត្រាគ្មានការងារធ្វើនឹងកើនឡើងដល់៥,២% នៅក្នុងឆ្នាំ២០២៤ នេះ ដោយសារតែការកើនឡើងនៃអត្រាគ្មានការងារធ្វើនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។

ប៉ុន្តែនៅពេលនេះ ILO បានបន្ទាបការព្យាករថា អត្រាគ្មានការងារធ្វើទូទាំងពិភពលោកនឹងធ្លាក់ចុះបន្តិចមកនៅត្រឹម៤,៩% ក្នុងឆ្នាំនេះ ដែលភាគច្រើនដោយសារតែមើលឃើញពីអត្រាគ្មានការងារធ្វើទាបជាងការរំពឹងទុកនៅក្នុងប្រទេសចិន ឥណ្ឌា និងបណ្ដាប្រទេសមានប្រាក់ចំណូលខ្ពស់មួយចំនួន។

អង្គការពល​កម្មអន្តរជាតិ ILO បានព្យាករទៀតថា អត្រាគ្មានការងារធ្វើនឹងនៅតែស្ថិតក្នុងរង្វង់៤,៩%ដដែលក្នុងឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចពិភពលោកមាន​ភាពរឹងមាំជាងការរំពឹងទុកបន្តិចនៅប៉ុន្មានខែដើមឆ្នាំ២០២៤ ជាពិសេសនៅក្នុងសហរដ្ឋអាម៉េរិក ខណៈដែលអតិផរណាបាននិងកំពុងធ្លាក់ចុះជាសន្សឹមៗ។

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករថា កាលពីខែមករា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់៣,១% នៅក្នុងឆ្នាំ២០២៤ នេះ ប៉ុន្តែកាលពីខែមេសា កន្លងទៅថ្មីៗនេះ ស្ថាប័នមួយនេះបានដំឡើងការព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើន៣,២% ដោយសារភាគច្រើនមើលឃើញថា ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក មានភាពល្អប្រសើរឡើងវិញ៕