(កំពត)៖ អញ្ជើញថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ដែលបានសាងសង់នៅទីតាំងភូមិសាស្ត្រភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដំណាក់កាលទី១នាព្រឹកថ្ងៃទី៦ខែមិថុនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅកាន់ពលរដ្ឋជាពិសេសអ្នករកស៊ីទិញលក់ដីសូមកុំឱ្យមានការទិញដីកាក់ទុកតាមបណ្តោយសណ្តគម្រោងព្រែកជីកហ្វូណនដែលបង្កការលំបាករាំងស្ទះដល់ដំណើរការអភិវឌ្ឍ។
សម្តេចធិបតីបញ្ជាក់ថា ការអភិវឌ្ឍនៅកន្លែងនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួម។
ទន្ទឹមនេះដែរ សម្តេចក៏បានអំពាវនាវសូមកុំឱ្យ អង្គការសង្គមស៊ីវិលលូកដៃញុះញង់បំផ្លាញដល់ដំណើរការគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី៥ខែសីហាខាងមុខ ដែលធ្វើឱ្យខាតនូវផលប្រយោជន៍ជាតិ ដើម្បីគ្រាន់តែប្រឆាំងអត់ប្រយោជន៍៕