សារព័ត៌មានរដ្ឋរបស់ប្រទេសអ៊ីស្រាអែល Kan TV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអាកាសចរណ៍ United Airlines និង Delta Airlines រួមជាមួយក្រុមហ៊ុនអាកាសចរណ៍ British Airways បានផ្អាកជើងហោះហើររបស់ពួកគេ ទៅកាន់ប្រទេសអ៊ីស្រាអែលជាបណ្តោះអាសន្ន ក្នុងពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។
ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា ជើងហោះហើររបស់ខ្លួនត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រនេះ ដោយសារតែជម្លោះនៅបន្តនៅក្នុងតំបន់ ខណៈក្រុមហ៊ុនអាកាសចរណ៍ United ពុំបានបញ្ជាក់ពីកាលបរិច្ឆេទនៃការផ្អាកនេះទេ។
ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ដែលធ្វើប្រតិបត្តិការជើងហោះហើររវាងទីក្រុង New York និងទីក្រុង Tel Aviv បាននិយាយថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍សន្តិសុខ ដើម្បីកំណត់ជំហានបន្ទាប់របស់ក្រុមហ៊ុនពួកគេ។
សារព័ត៌មាន Kan ក៏បានរាយការណ៍ផងដែរថា ជើងហោះហើរកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ពីទីក្រុង Munich ទៅកាន់ទីក្រុង Tel Aviv ដោយក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ លុហ្វថានសា(Lufthansa) រួមជាមួយជើងហោះហើរទីក្រុវីយែន-តែលអាវីវ របស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី ត្រូវបានបង្វែរទិសដៅ ទៅកាន់ប្រទេសស៊ីប និងប្រទេសប៊ុលហ្ការី។
ក្រុមអាកាសចរណ៍ Lufthansa បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្វែរទិសដៅគឺជាវិធានការប្រុងប្រយ័ត្នជាមុន ដោយសារតែសកម្មភាពសន្តិសុខ ហើយបានបញ្ជាក់ថា សុវត្ថិភាពរបស់អ្នកដំណើរ និងនាវិក នៅតែជាអាទិភាពចម្បងរបស់ក្រុមហ៊ុនអាកាសចរណ៍។