Alynana Media Cambodia
Icon Collap
clinic narit

ចិន ព្រមានចាត់វិធានការតបលើជប៉ុន បើជប៉ុន នៅតែបន្តរឹតបន្តឹងលើការលក់បន្ទះឈីបឱ្យខ្លួន

Media LNN | Sep 03, 2024
ចិន ព្រមានចាត់វិធានការតបលើជប៉ុន បើជប៉ុន នៅតែបន្តរឹតបន្តឹងលើការលក់បន្ទះឈីបឱ្យខ្លួន
Clinic narith

ប្រទេសចិន ព្រមានចាត់វិធានការឆ្លើយតបផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសជប៉ុន បើទីក្រុងតូក្យូ ដាក់កម្រិតបន្ថែមទៀតលើការលក់ឧបករណ៍បន្ទះឈីបឱ្យក្រុមហ៊ុនចិន ដែលជាគោលនយោបាយរបស់អាម៉េរិក ដើម្បីកាត់បន្ថយកុំឱ្យចិនទទួលបានបច្ចេកវិទ្យាទំនើប។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយ៉ាហ៊ូ។

ការព្រមានរបស់ចិននេះ បានធ្វើឡើងនៅពេលមន្ត្រីជាន់ខ្ពស់ចិន បានជួបប្រជុំគ្នានាពេលថ្មីៗនេះជាមួយនឹងសមភាគីជប៉ុន។ ក្រុមហ៊ុន Toyota Motor បានប្រាប់ក្រុមមន្ត្រីជប៉ុនថា អ្វីដែលជប៉ុនព្រួយបារម្ភបំផុតនោះ គឺក្លាយទីក្រុងប៉េកាំង អាចនឹងសងសឹកចំពោះការរឹតបន្តឹងលើការលក់បន្ទះឈីបរបស់ជប៉ុន ដោយចិននឹងកាត់ផ្តាច់មិនឱ្យជប៉ុនអាចទទួលបានសារធាតុរ៉ែសំខាន់ៗសម្រាប់ការផលិតរថយន្ត។

ក្រុមហ៊ុន Toyota ស្ថិតក្នុងចំណោមក្រុមហ៊ុនសំខាន់ៗផ្សេងទៀតនៅជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយបន្ទះឈីបរបស់ជប៉ុន ខណៈដែលក្រុមហ៊ុននេះ បានវិនិយោគលើការផលិតបន្ទះឈីបថ្មីមួយជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC នៅក្នុងទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន។

សហរដ្ឋអាម៉េរិក​ កំពុងដាក់សម្ពាធលើជប៉ុន ឱ្យដាក់កម្រិតថែមទៀតលើក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Tokyo Electron ក្នុងការលក់ឧបករណ៍ផលិតបន្ទះឈីបទំនើបៗទៅឱ្យចិន ដើម្បីទប់ស្កាត់ការរីកចម្រើនផ្នែកបន្ទះឈីបរបស់ចិន។

ប្រការនេះតម្រូវឱ្យមន្ត្រីជប៉ុន ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់មុននឹងធ្វើតាមការចង្អុលបង្ហាញរបស់អាម៉េរិកបែបនេះ បើមិនដូច្នោះទេក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបរបស់ជប៉ុន​នឹងត្រូវរងផលប៉ះពាល់ជាក់ជាមិនខាននៅពេលចិន ចាត់វិធានការតបតមកវិញ៕