Alynana Media Cambodia
Icon Collap
clinic narit

កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង ២៧លានដុល្លារអាម៉េរិក ក្នុងរយៈពេល៨ខែនេះ

Media LNN | Sep 10, 2024
កំពង់ផែស្វយ័តភ្នំពេញប្រមូលចំណូលបានជាង ២៧លានដុល្លារអាម៉េរិក ក្នុងរយៈពេល៨ខែនេះ
Clinic narith

(ភ្នំពេញ)៖ កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៤ នេះ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្ម បានចំនួនសរុបប្រមាណ ជាង ២៧ លានដុល្លារអាម៉េរិក កើនឡើង ១៥ ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាទៅនិងឆ្នាំមុន។

តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញឱ្យដឹងថា សម្រាប់ការ​ប្រមូល​ចំណូល​ប្រចាំខែសីហា ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញអនុវត្តន៍​ការ​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជាង ៤ លានដុល្លារអាម៉េរិក កើនឡើង ២៥ ភាគរយ បើធៀបរយៈ​ពេល​ដូចគ្នា​ទៅ​និង​ឆ្នាំ​មុន ​ក្នុងនោះការប្រមូលចំណូលពីប្រតិបត្តិការផែ បានចំនួន ៣,៨ លានដុល្លារអាម៉េរិក, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ ពាន់ដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ ៤៣ម៉ឺនដុល្លារ។

ចំណែកការប្រមូលចំណូលនៅក្នុងរយៈ ៨ ខែ ឆ្នាំ ២០២៤ នេះវិញ, ឃើញថា ការ​ប្រមូល​ចំណូល​ដោយ​មិន​ទាន់ធ្វើសវនកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ មានចំនួនសរុបជាង ២៧ លានដុល្លារ​អាម៉េរិក​ កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅ និងឆ្នាំមុន ក្នុងនោះការ​ប្រមូល​ចំណូល​ពី​ប្រតិបត្តិការផែ បានចំនួនជាង ២២ លានដុល្លារអាម៉េរិក, ចំណូលពីអាជ្ញាធរផែ ជាង ៣ លាន​ដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជិត ១០ ពាន់ដុល្លារ។

សូមបញ្ជក់ថា នៅក្នុងរយៈ ៨ ខែ ឆ្នាំ ២០២៣ កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញ អនុវត្តន៍​ការ​ប្រមូល​ចំណូល​សរុបបានជាង ២៣ លានដុល្លារអាម៉េរិកប៉ុណ្ណោះ ខណៈរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​នេះ ការប្រមូលចំណូលបានបង្ហាញនូវនិន្នាការកើនឡើង ដោយសរបញ្ជាក់ ឱ្យឃើញថា សកម្មភាព​នៃ​ការដឹកជញ្ជូនតាមផ្លូវទឹក បានកម្រើកឡើងវិញជាបណ្តើរៗ៕