Alynana Media Cambodia
Icon Collap
clinic narit

នីតិវិធីថ្មី នៃការលក់​ និងឆែកសំបុត្រចូលតំបន់អង្គរ ​​នឹង​ចាប់ផ្តើមពីថ្ងៃទី៩ខែតុលា

Media LNN | Sep 11, 2024
នីតិវិធីថ្មី នៃការលក់​ និងឆែកសំបុត្រចូលតំបន់អង្គរ ​​នឹង​ចាប់ផ្តើមពីថ្ងៃទី៩ខែតុលា
Clinic narith

(សៀមរាប)​៖ គ្រឹះស្ថានអង្គរ នឹងផ្លាស់ប្តូរ ប្រតិបត្តិការលក់បណ្ណ និងការត្រួតពិនិត្យ​បណ្ណ​ទស្សនា​រមណីយដ្ឋានអង្គរ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី៩ ខែតុលា។ គ្រឹះស្ថានអង្គរ បញ្ជាក់​ថាការផ្លាស់ប្តូរនេះ គឺដើម្បីផ្តល់ពិសោធន៍ទស្សនា​រមណីយដ្ឋានអង្គរ កាន់តែប្រសើរ​ដល់ភ្ញៀវ​ទេសចរ។​

ការកែទម្រង់ក្នុងដំណាក់កាលទី១ គ្រឹះស្ថានអង្គរ នឹងលុបចោល​​ព័ត៌មានតម្រូវពីទេ​សចរ​អន្តរ​ជាតិ ដូចជារូប​ថត សញ្ជាតិ ក្រុមអាយុ និងភេទ ចំពោះបណ្ណ​ទស្សនារមណីយដ្ឋានអង្គរ​រយៈ​ពេល​១ថ្ងៃ​។ សម្រាប់បណ្ណ​ចូលអង្គររយៈពេល​៣ថ្ងៃ និង៧ថ្ងៃ គឺរក្សានូវរូបថត តែលុប​ចោល​ព័ត៌មាន​អំពីសញ្ជាតិ ក្រុមអាយុ និងភេទ។ គ្រឹះស្ថានអង្គរបញ្ជាក់បន្ថែមថា ការកែ​ទម្រង់ដំណាក់ទី១នេះ នឹងអនុវត្តរហូត​ដល់ដំណាច់​ឆ្នាំ​នេះ មុននឹងរាជរដ្ឋាភិបាល ប្រកាស​នូវការកែទម្រង់ដំណាក់ទី២ ​នៅដើមឆ្នាំ២០២៥​។

គ្រឹះស្ថានអង្គរ ក៏បានប្រាប់ឱ្យប្រតិបត្តិ​ករទេសចរណ៍ផ្តល់ចំនួនទេសចរ ដែល​បានកក់បណ្ណ​ចូល​ទស្សនា​ រយៈពេល៣ និង៧ថ្ងៃ ​មុនការដាក់អនុវត្ត​ដំណាក់​កាល​ទី១ គ្រឹះស្ថានអង្គរ ក៏ណែនាំ​ឱ្យប្រតិបត្តិ​ករទេសចរណ៍ បញ្ជាក់​ចំនួនភ្ញៀវ ដើម្បីគ្រឹះស្ថានអង្គររក្សាចំនួនបណ្ណ​សម្រាប់អ្នកទេសចរទាំងនោះ។

ក្រៅពីនេះ ការពិនិត្យបណ្ណចូលទស្សនានេះ ក៏ដូរពីការ​ពិនិត្យនៅ​រមណីយ​ដ្ឋាន​អង្គរ​ទាំង​មូល ទៅ​​ធ្វើនៅតាមប្រាសាទនីមួយៗវិញដែរ៕