Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨៧គម្រោងជាមួយទុនជាង៤,៧ពាន់លានដុល្លារនៅ៨ខែឆ្នាំនេះ

Media LNN | Sep 16, 2024
កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨៧គម្រោងជាមួយទុនជាង៤,៧ពាន់លានដុល្លារនៅ៨ខែឆ្នាំនេះ
Clinic narith

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន២៨៧គម្រោង មានការកើនឡើងចំនួន១២៣គម្រោង ដែលស្មើនឹងប្រមាណ៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ គម្រោងវិនិយោគសរុបដែល CDC បានអនុម័តនៅរយៈពេល៨ខែនេះ គឺមានទុនវិនិយោគយោគសរុបប្រមាណជាង៤,៧ពាន់លានដុល្លារអាម៉េរិក ហើយគម្រោងទាំងនេះអាចបង្កើតការងារបានប្រមាណជាង២២ម៉ឺន៧ពាន់កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះប្រភពទុនវិនិយោគក្នុងរយៈពេល៨ខែឆ្នាំនេះ ចិនបានឈរនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកចំនួន៥៦% បន្ទាប់មកគឺការវិនិយោគក្នុងស្រុក បានរួមចំណែកចំនួន៣៦% និងបណ្តាប្រទេសមួយចំនួនទៀត។ យ៉ាងណាមិញ នៅក្នុងរយៈពេលដដែលនេះ គម្រោងវិនិយោគលើវិស័យឧស្សហកម្មហាក់មានការលេចធ្លោជាងគេ ដោយមានកំណើន១០២%, វិស័យទេសចរណ៍មានកំណើន២៨៤% និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានកំណើន៥,២៧៩% ខណៈគម្រោងវិនិយោគលើវិស័យកសិកម្ម មានការថយចុះរហូតដល់ ៦៣%៕