Alynana Media Cambodia
Icon Collap
clinic narit

ថែសុខភាព! ព្យុះទី១៣ និងទី១៤ នឹងធ្វើឲ្យខេត្តទាំងនេះនៅកម្ពុជានឹងមានភ្លៀង ផ្គរ ខ្យក់កន្រ្តាក់៣ថ្ងៃ

Media LNN | Sep 17, 2024
ថែសុខភាព! ព្យុះទី១៣ និងទី១៤ នឹងធ្វើឲ្យខេត្តទាំងនេះនៅកម្ពុជានឹងមានភ្លៀង ផ្គរ ខ្យក់កន្រ្តាក់៣ថ្ងៃ
Clinic narith

ព្យុះទី១៣ឈ្មោះប៊ីបីនកាជាមួយព្យុះទី១៤ ឈ្មោះពូលឡាសាន នឹងធ្វើឱ្យតំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទីដែលធ្វើឱ្យ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៦០%។

 

ចំណែកនៅ តំបន់ខ្ពង់រាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម៥,៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រ៉ត់នគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវ៉ាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

 

៣២

 

ជាមួយគ្នានោះដែរ តំបន់សមុទ្រវិញនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣ °C ។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៤០%។

គួរបញ្ជាក់ថា ព្យុះទី១៣ឈ្មោះប៊ីបីនកាជាមួយព្យុះទី១៤ ឈ្មោះពូលឡាសាន ដែលកើតលើគន្លងតែមួយមានឥទ្ធិពលខ្លាំងលើខ្យល់មូសុង បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅបន្តគ្រប់ដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូងលើព្រះរាជាណាចក្រកម្ពុជា។ ហើយស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឱ្យខេត្តទាំងនេះនៅកម្ពុជាមានភ្លៀងធ្លាក់ផងដែរ៕