Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌូនេស៊ី និងអង់គ្លេស ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នា លើវិស័យរ៉ែសំខាន់ៗ

Media LNN | Sep 19, 2024
ឥណ្ឌូនេស៊ី និងអង់គ្លេស ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នា លើវិស័យរ៉ែសំខាន់ៗ
Clinic narith

(ហ្សាការតា)៖ អង់គ្លេស នៅថ្ងៃពុធ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែសំខាន់ៗ ជាមួយនឹងឥណ្ឌូនេស៊ី, ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានប្រភពធនធានរ៉ែច្រើនជាងគេបំផុត នៅលើពិភពលោក។ នេះបើយោងតាមស្ថានទូតអង់គ្លេស ប្រចាំនៅទីក្រុងហ្សាការតា ចុះផ្សាយ។

កិច្ចព្រមព្រៀងនេះ នឹងគាំទ្រលើកិច្ចពិភាក្សានយោបាយ, ការចែករំលែកចំណេះដឹងបច្ចេកវិទ្យា និងជំនាញ និងវិស័យគ្រប់ដណ្តប់ ដូចជា ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ដំណើរការចរន្តប្រកបដោយនិរន្តភាព និងការរិះគន់ផ្នែករ៉ែ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ភាពជាដៃគូនេះ «នឹងធ្វើឱ្យប្រទេសទាំងពីរ ដើរតួនាទីជាសំខាន់ ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ» នេះបើតាមមសម្តីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អង់គ្លេស លោកស្រី Anneliese Dodds បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋមន្ត្រីថាមពលឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ី ជាទឹកដីដ៏សម្បូរបែបនៃសំណប៉ាហាំង, ទង់ដែង និងបាស៊ីត ក្នុងចំណោមរ៉ែដទៃទៀត ហើយជាប្រទេសមួយ ដែលមានប្រភពរ៉ែនីកែលច្រើនជាងគេបំផុតរបស់ពិភពលោកផងដែរ។

ឥណ្ឌូនេស៊ី កំពុងស្វែងរកការទាញយកតម្លៃបន្ថែមពីរ៉ែ ដោយទាក់ទាញការវិនិយោគ ទៅក្នុងដំណើរការ និងការផលិតថ្មីសម្រាប់រថយន្តអគ្គិសនី។

សូមជម្រាបថា ការប្រកាសពីកិច្ចសហប្រតិបត្តិការនេះ បានកើតឡើង២ខែ បន្ទាប់ពីសហអាម៉េរិក បានលើកឡើងថា ខ្លួនបានខិតទៅជិតឥណ្ឌូនេស៊ី ស្តីពីការចូលរួមភាពជាដៃគូរ៉ែសំខាន់ពហុជាតិ ដែលមានគោលបំណងពន្លឿន ការអភិវឌ្ឍខ្សែច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ប្រកបដោយនិរន្តរភាព៕