Alynana Media Cambodia
Icon Collap
clinic narit

ស្រីលង្កា ឈានដល់ការព្រមព្រៀងរៀបចំបំណុលឡើងវិញជាមួយម្ចាស់បំណុល ខណៈការបោះឆ្នោតជិតមកដល់

Media LNN | Sep 20, 2024
ស្រីលង្កា ឈានដល់ការព្រមព្រៀងរៀបចំបំណុលឡើងវិញជាមួយម្ចាស់បំណុល ខណៈការបោះឆ្នោតជិតមកដល់
Clinic narith

(កូឡុំបូ)៖ ប្រទេសស្រីលង្កាបានឱ្យដឹងថា ខ្លួនបានឈានដល់ការព្រមព្រៀងជាគោលការណ៍ជាមួយម្ចាស់បំណុលក្នុងការរៀបចំឡើងវិញនូវមូលបត្របំណុលតម្លៃប្រហែល ១២,៦ពាន់លានដុល្លារ ពោលគឺការព្រមព្រៀងនេះកើតមានត្រឹមតែពីរថ្ងៃប៉ុណ្ណោះមុនពេលប្រទេសនេះរៀបចំនៅថ្ងៃសោរ៍សប្តាហ៍នេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបញ្ចប់ការចរចាជុំទីបីថា រដ្ឋាភិបាលស្រីលង្កានិងម្ចាស់មូលបត្របំណុលបានយល់ព្រមលើលក្ខខណ្ឌនានារួមទាំងលក្ខខណ្ឌកាត់បន្ថយ ២៧% នៃតម្លៃចរឹក (nominal amount) នៃមូលបត្របំណុលដែលមានស្រាប់។ សេចក្តីប្រកាសនៅក្នុងខែកក្កដាបានលើកឡើងថានឹងមានការកាត់បន្ថយ ២៨%។

កិច្ចព្រមព្រៀងចុងក្រោយនេះជួយរក្សាបាននូវផែនការបោះផ្សាយមូលបត្របំណុលរយៈពេលខ្លីតិចជាង ១ឆ្នាំដែលការប្រាក់នៃមូលបត្របំណុលនេះត្រូវបានភ្ជាប់ទៅនឹងកំណើនសេដ្ឋកិច្ច ឬហៅថាមូលបត្របំណុលភ្ជាប់ទៅនឹងម៉ាក្រូ។ ការរៀបចំបំណុលឡើងវិញនេះក៏មានការដាក់ចេញនូវមូលបត្របំណុលពិសេសមួយដែលភ្ជាប់ទៅនឹងអភិបាលកិច្ច ដែលមានន័យថាជា ខចែង ដែលនឹងកាត់បន្ថយការសងបំណុលរបស់ប្រទេសស្រីលង្កា ប្រសិនបើប្រទេសនេះបំពេញតាមគោលដៅជាក់លាក់ទាក់ទងនឹងអភិបាលកិច្ច និងការប្រឆាំងនឹងអំពើពុករលួយ។

កិច្ចព្រមព្រៀងនេះអាចជំរុញឱ្យមូលបត្របំណុលជាប្រាក់ដុល្លាររបស់ប្រទេសស្រីលង្កា ដែលមានភាពយឺតយ៉ាវជាងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅឆ្នាំនេះបន្ទាប់ពីដំណើរការល្អនៅឆ្នាំ២០២៣ ដោយសារវិនិយោគិនមានភាពប្រុងប្រយ័ត្នចំពោះការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែកញ្ញានេះ និងផលប៉ះពាល់នៃការបោះឆ្នោតលើកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចំនួន ៣ពាន់លានដុល្លារសម្រាប់ប្រទេសនេះ។ បេក្ខជនប្រធានាធិបតីមួយចំនួននៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ស្អែកនេះបាននិយាយថា ពួកគេនឹងស្វែងរកការចរចាឡើងវិញអំពីប្រាក់កម្ចីរបស់មូលនិធី IMF។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕