Alynana Media Cambodia
Icon Collap
clinic narit

សហភាពអឺរ៉ុប និងចិន ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការយកពន្ធលើរថយន្តអគ្គិសនី

Media LNN | Sep 20, 2024
សហភាពអឺរ៉ុប និងចិន ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការយកពន្ធលើរថយន្តអគ្គិសនី
Clinic narith

គណៈកម្មាការអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ថា សហភាពអឺរ៉ុប និងចិន បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការយកពន្ធនាំចូលរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនី (EV) ដែលផលិតដោយប្រទេសចិន ហើយអាចពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងតម្លៃអប្បបរមាដែលពីមុនត្រូវបានច្រានចោលដោយសហភាពអឺរ៉ុប។

ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក វ៉ាលឌីស ដុមប្រូវស្គីស (Valdis Dombrovskis) និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) បានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ ខណៈបណ្តាប្រទេសសហភាពអឺរ៉ុប រៀបចំបោះឆ្នោតលើពន្ធរហូតដល់ ៣៥,៣% ពីលើតម្លៃពន្ធនាំចូល ១០% តាមស្តង់ដាររបស់សហភាពអឺរ៉ុបសម្រាប់រថយន្ត។

អ្នកនាំពាក្យរបស់គណៈកម្មាការអឺរ៉ុបបាននិយាយថា ភាគីទាំងពីរបានធ្វើការពិភាក្សា «ដោយស្មោះត្រង់ និងស្ថាបនា» លើពន្ធរថយន្តអគ្គិសនី ដោយលោក Dombrovskis សង្កត់ធ្ងន់ថា ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប គឺផ្អែកលើការពិត និងត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។

អ្នកនាំពាក្យបន្ថែមថា ភាគីទាំងពីរបានយល់ព្រមពិនិត្យឡើងវិញនូវកិច្ចប្រមព្រៀងតម្លៃដែលពាក់ព័ន្ធនឹងការប្ដេជ្ញាលើតម្លៃអប្បបរមាដោយអ្នកនាំចេញ ហើយជាញឹកញាប់ការដាក់កម្រិតលើបរិមាណនាំចេញ។ នាយកប្រតិបត្តិសហភាពអឺរ៉ុបបាននិយាយកាលពីមុនថា ថ្ងៃផុតកំណត់សម្រាប់ការផ្តល់ជូនតម្លៃរថយន្តអគ្គិសនីរបស់ចិន បានកន្លងផុតទៅហើយ ខណៈលោក Dombrovskis បាននិយាយថា អឺរ៉ុបនឹងបន្តការស៊ើបអង្កេតរបស់ខ្លួនលើបញ្ហានេះ៕