Alynana Media Cambodia
Icon Collap
clinic narit

ទឹកជំនន់នៅបង់ក្លាដែសសម្លាប់មនុស្ស៥នាក់និងរាប់ម៉ឺននាក់រងផលប៉ះពាល់

Media LNN | Oct 07, 2024
ទឹកជំនន់នៅបង់ក្លាដែសសម្លាប់មនុស្ស៥នាក់និងរាប់ម៉ឺននាក់រងផលប៉ះពាល់
Clinic narith

(ដាកា) ៖ យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និងជាង ១០ ម៉ឺននាក់កំពុងត្រូវបានជម្លៀស និងរងផលប៉ះពាល់យ៉ាងខ្លាំងក្លាក្រោយទឹកជំនន់បានវាយប្រហារដោយសារតែភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា នៅក្រុង Sherpur ភាគខាងជើងនៃប្រទេសបង់ក្លាដែសបានរងគ្រោះខ្លាំងបំផុត កម្រិតទឹកនៃទន្លេធំៗបានហក់ឡើង ធ្វើឱ្យលិចផ្ទះរាប់ពាន់ខ្នងនិងធ្វើឱ្យមនុស្សរាប់ពាន់គ្រួសារ និងសត្វចិញ្ចឹមបង្ខំចិត្តផ្លាស់ទីលំនៅទៅកាន់កន្លែងមានសុវត្ថិភាពបណ្តោះអាសន្ន។

តាមអាជ្ញាធរបង់ក្លាដែសភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃជាប់ៗគ្នាបណ្តាលឲ្យកម្រិតទឹកទន្លេហក់ឡើងខ្ពស់មិនធ្លាប់មានជន់លិចស្រុក និងផ្ទះសម្បែងសត្វចិញ្ចឹមរាប់ពាន់ក្បាល អាជ្ញាធរមូលដ្ឋានកំពុងបារម្ភពីការខូចខាតយ៉ាងខ្លាំងក្លាដល់វិស័យកសិកម្ម ជាពិសេសដំណាំជាច្រើនម៉ឺនហិកតាអាចនិងត្រូវបានរងការបំផ្លិចបំផ្លាញទាំងស្រុងដោយសារតែទឹកជំនន់។

ជាការឆ្លើយតបគ្រាអាសន្នរដ្ឋាភិបាលបង់ក្លាដែសបានបញ្ជូនកងទ័ព និងឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះ ផ្តល់ការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងជម្លៀសអ្នកដែលជាប់គាំងដោយទឹកជំនន់ ដោយសារតែស្ពានបានបាក់ស្រុត ហើយផ្លូវត្រូវលិចទឹក បានធ្វើឱ្យអាជ្ញាធរមូលដ្ឋានពិបាកទៅដល់តំបន់រងគ្រោះ។

ប្រទេសបង់ក្លាដែសដែលមានប្រជាជនជាង ១៧០ លាននាក់បានជួបប្រទះនឹងទឹកជំនន់ជាច្រើននៅឆ្នាំនេះ កើតឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។ តាមការវិភាគរបស់វិទ្យាស្ថានធនាគារពិភពលោកឆ្នាំ ២០១៥ បានប៉ាន់ប្រមាណថាមនុស្ស ៣.៥ លាននាក់នៅក្នុងប្រទេសបង់ក្លាដែសកំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់ទន្លេប្រចាំឆ្នាំដោយសារការបម្រែបម្រួលអាកាសធាតុ៕