Alynana Media Cambodia
Icon Collap
clinic narit

អបអរ! ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន៣ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប

Media LNN | Oct 18, 2024
អបអរ! ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន៣ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប
Clinic narith

នេះជាដំណឹងដ៏រីករាយមួយ ខណៈនាពេលនេះមានផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន ៣ មុខដោយមានដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀតនឹងនាំចូលទៅទីផ្សារបោះដុំនៅអឺរ៉ុបហើយ។

ជាក់ស្តែង កាលពីម្សិលមិញនេះលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនអ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។
៣៣

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និង ក្រុមហ៊ុន Overenden/Smarteden លើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀតដើម្បីនាំចូលទៅទីផ្សារបោះដុំនៅអឺរ៉ុបផងដែរ៕
៣៥