ចិនប្រកាសជោគជ័យក្នុងការបញ្ជូនអវកាសយានិកវ័យក្មេងបំផុតរបស់ខ្លួនទៅដល់ទីអវកាស យានអវកាស Shenzhou 19 របស់ប្រទេសចិនហោះនាំអវកាសយានិកបីនាក់ រួមទាំងវិស្វករអវកាសស្រីដំបូង និងក្មេងជាងគេរបស់ចិនឈ្មោះ Wang Haoze អាយុ ៣៤ឆ្នាំ បានចូលចតនៅស្ថានីយអវកាស Tiangong របស់ចិនបន្ទាប់ពីការធ្វើដំណើររយៈពេល 6 ម៉ោង ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា យានអវកាស Shenzhou-19 និងនាវិកបីនាក់របស់ខ្លួនត្រូវបានដាក់នៅលើរ៉ុក្កែត Long March-2F បាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិននៅម៉ោង 4:27 ទាបភ្លឺ ។ ក្នុងអំឡុងពេលនៃបេសកកម្ម Shenzhou-19 ការពិសោធន៍វិទ្យាសាស្ត្រអវកាសចំនួន ៨៦ នឹងត្រូវបានអនុវត្តនៅក្នុងវិស័យវិទ្យាសាស្ត្រជីវិតអវកាស រូបវិទ្យា មីក្រូទំនាញ សម្ភារៈវេជ្ជសាស្ត្រ បច្ចេកវិទ្យាថ្មីៗ នេះបើតាមការបញ្ជាក់ដោយទីភ្នាក់ងារអវកាសចិន (CMSA) ។
បេសកកម្មនេះ ជាផ្នែកនៃបេសកកម្មនៃការរុករកអវកាសដ៏មហិច្ឆតារបស់ប្រទេសចិន នឹងឃើញនាវិកធ្វើការពិសោធន៍ និងការដើរលើលំហអាកាសក្នុងរយៈពេលប្រាំមួយខែខាងមុខ ដោយជំរុញគោលដៅឆ្នាំ ២០៣០ របស់ប្រទេសនេះ ដើម្បីបញ្ជូនបេសកកម្មអវកាសយានិកទៅកាន់ឋានព្រះចន្ទ។
ប្រភព ៖BBC