Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចឌីជីថលចិន-កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងខណ:ភាគីចិននឹងជួយកម្ពុជាសម្រេចប្រព័ន្ធអុីនធឺណិតល្បឿនលឿននាឆ្នាំ២០២៥

Media LNN | Nov 04, 2024
សេដ្ឋកិច្ចឌីជីថលចិន-កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងខណ:ភាគីចិននឹងជួយកម្ពុជាសម្រេចប្រព័ន្ធអុីនធឺណិតល្បឿនលឿននាឆ្នាំ២០២៥
Clinic narith

(ភ្នំពេញ)៖ បច្ចុប្បន្ន រង្វង់ជុំថ្មីមួយនៃការអភិវឌ្ឍសុីជម្រៅនូវបដិវត្តបច្ចេកវិទ្យា និងបរិវត្តកម្មឧស្សាហកម្ម បានប្រែក្លាយសេដ្ឋកិច្ចឌីជីថលទៅជាចំណុចកំណើតថ្មីនៃសេដ្ឋកិច្ចសកល បរិវត្តកម្មសង្គមឌីជីថលគឺជានិន្នាការរួមទៅហើយ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការកសាងសង្គមឌីជីថល ជាអាទិភាពគន្លឺះមួយក្នុងចំណោមអាទិភាពគន្លឺះផ្សេងទៀត។

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនបានយល់ដឹងគ្រប់ជ្រុងជ្រោយអំពីការអភិវឌ្ឍខ្លាំងក្លានៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ដើរលើវិថីគ្រប់ច្រកល្ហក ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានអភិវឌ្ឍឥតឈប់ឈរ ហើយឃើញមានអេក្រង់អេឡិចត្រូនិក និងអេក្រង់ Touch Screen គ្រប់ទីកន្លែង ទោះបីនៅផ្សារទំនើបធំៗ ឬក៏ហាងបាយតូចៗ ប្រើប្រាស់ទូរស័ព្ទដៃធ្វើការទូទាត់អេឡិចត្រូនិកបានក្លាយទៅជាទំលាប់ធម្មតាវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែច្រើនបានដាក់ឲ្យដំណើរការនៅកម្ពុជាព្រមទាំងដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ បានផ្ដល់ភាពកាន់តែងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សារះសំខាន់ដ៏ការបណ្ដុះបណ្ដាលធនធានមនុស្សវិស័យឌីជីថល ជំរុញការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរដល់ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។


សេដ្ឋកិច្ចឌីជីថលរវាងចិននិងកម្ពុជាកំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំងក្លា។ ភាគីចិនបានសកម្មក្នុងការចូលរួមចំណែកការកសាងប្រព័ន្ធបណ្ដាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា ហើយបានលើកកម្ពស់ការគ្របដណ្ដប់ប្រព័ន្ធទូទាំងប្រទេសគួរឪ្យគត់សម្គាល់ ជួយកម្ពុជាឲ្យសម្រេចបានគោលដៅនូវអត្រាគ្របដណ្ដប់ប្រព័ន្ធអុីនធឺណិតល្បឿនលឿននៅតំបន់ទីក្រុងឲ្យបាន១០០% និងតំបន់ជនបទឲ្យបាន៧០% នាឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជាកំពុងតែបញ្ចេញអស់សមត្ថភាពរបស់ខ្លួនដែលមានឧត្តមភាពខាងបច្ជេកវិទ្យា ជំរុញដាក់ឪ្យអនុវត្តនិងប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) បច្ចេកវិទ្យាក្លោដ(Cloud Technology) និងការទូទាត់ប្រាក់ចល័ត។ល។ ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរនិងវិស័យនៅកម្ពុជា ជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

ស្ថិតក្រោមសាវតាខាងលើ ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជាគឺចំពេលវេលាដែលត្រឹមត្រូវ បង្ហាញយ៉ាងកាន់តែច្បាស់អំពីការផ្ដល់សារះសំខាន់កាន់តែខ្លាំងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថលរវាងប្រទេសទាំងពីរ គឺជំហ៊ានដល់សំខាន់ការលើកកម្ពស់គុណភាពនិងបង្កើតឋានះ (Upgrade) កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើតបានជាទស្សនះ វិស័យកាន់តែធំទូលំទូលាយសម្រាប់ការអភិឌ្ឃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជាប្រកបដោយចរីភាពហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លាដល់កម្ពុជាក្នុងការសម្រេចបាននូវបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា។

ប្រទេសចិន និងកម្ពុជាជាមិត្តភក្តិដែកថែបដែលមើលថែគ្នានិងជួយគ្នាទៅវិញទៅមក រួមសុខរួមទុក្ខ ប្រទេសទាំងពីររួមគ្នាបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន ០៦។ ជំរុញការធ្វើឲ្យសុីជម្រៅនូវការបន្សីគ្នាជាយុទ្ធសាស្ត្ររវាង «យុទ្ធសាស្រ្តបញ្ចកោណ» និង« គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ» កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើនសន្ធឹកសន្ធប់។ 

ការបង្កើតលើកឡើងនូវសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា គឺជាសក្ខីភាពដ៏រស់រវើកនៃការបោះជំហ៊ានទៅមុខឥតឈប់ឈរនៃការកសាងសហគមន៍ វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕
177A0346177A0256177A0271177A0177177A0298177A0263photo_2024-11-04_12-42-46 (2)photo_2024-11-04_12-42-44177A0322177A0307photo_2024-11-04_12-42-49 (2)photo_2024-11-04_12-42-41 (2)photo_2024-11-04_12-42-41