Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាអ្វីខ្លះជួយជំរុញឱ្យប្រាក់ចំណេញរបស់កំពង់ផែភ្នំពេញកើនឡើង១៨%នៅ១០ខែឆ្នាំនេះ ហើយអ្នកជំនាញមានការយល់ឃើញបែបណា?

Media LNN | Nov 18, 2024
តើមានកត្តាអ្វីខ្លះជួយជំរុញឱ្យប្រាក់ចំណេញរបស់កំពង់ផែភ្នំពេញកើនឡើង១៨%នៅ១០ខែឆ្នាំនេះ ហើយអ្នកជំនាញមានការយល់ឃើញបែបណា?
Clinic narith

នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទូកុងតឺន័រឆ្លងកាត់ជាង៤០ម៉ឺន១ពាន់ TEUs មានការកើនឡើងប្រមាណជាង១៩ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈកំណើនទូកុងតឺន័រឆ្លងកាត់នេះ បានជួយឱ្យកំពង់ផែនេះទទួលចំណូលពុំទាន់ធ្វើសវនកម្មជាង៣៤ដុល្លារអាម៉េរិកកើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ តើអ្នកជំនាញយល់យ៉ាងណាចំពោះការកើនឡើងប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនេះ?

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានចាត់ទុកការកើនឡើងទូកុងតឺន័រឆ្លងកាត់ និងប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅក្នុងរយៈពេល១០ខែកន្លងមកនេះ គឹជាសញ្ញាល្អ ដែលបានបង្ហាញពីភាពចម្រើនផ្នែកសេដ្ឋកិច្ច បន្ទាប់ពីកម្ពុជាបានរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាសកលនានា។ ទន្ទឹមនេះ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈការទទួលបានគម្រោងវិនិយោគថ្មីៗនៅមួយចុងក្រោយនេះ វានឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ខាងមុនេះ។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា កត់សម្គាល់ឃើញថា បរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ នៅមួយរយៈពេលចុងក្រោយនេះមានភាពមមាញឹកជាងក្នុងឆ្នាំ២០២៣។ បើតាមអ្នកជំនាញរូបនេះ ទំនិញរបស់កម្ពុជា ដែលមានការកើនឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម។

បើយោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២៤ កំពង់ផែនេះ ទទួលបានចំណូលពុំទាន់ធ្វើសវនកម្មជាង៣៤លានដុល្លារអាម៉េរិកកើនឡើង១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ទន្ទឹមនេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទូកុងតឺន័រឆ្លងកាត់ជាង៤០ម៉ឺន១ពាន់ TEUs មានការកើនឡើងជាង១៩ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់បរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែនេះវិញមានជិត៤លានតោនកើនឡើងជិត១៥% ខណៈបរិមាណនាវាឆ្លងកាត់មានចំនួន៤,៣៩៧គ្រឿង កើនឡើងជាង២៧% និងបរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់កំពង់ផែនេះមានចំនួន៥៤០គ្រឿង កើនឡើងជាង២៦%៕