Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
RK Clinic
clinic narit

អូស្រ្តាលីនឹងទិញនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក៥គ្រឿងនៅឆ្នាំ២០៣០

Media LNN | Mar 09, 2023
អូស្រ្តាលីនឹងទិញនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក៥គ្រឿងនៅឆ្នាំ២០៣០
Clinic narith

 

ប្រទេសអូស្ត្រាលីត្រូវបានគេរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Virginia ចំនួន ៥គ្រឿងរបស់សហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកដ៏សំខាន់ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នេះបើយោងតាមមន្ត្រីអាមេរិកបួននាក់ថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មានរ៉យទ័រ។

នៅក្រោមកិច្ចព្រមព្រៀង AUKUS នាវាមុជទឹកអាមេរិកយ៉ាងហោចណាស់មួយគ្រឿងនឹងទៅទស្សនាកំពង់ផែអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំខាងមុខ នាវាមុជទឹកប្រភេទថ្មីនឹងត្រូវបានសាងសង់ឡើងជាមួយនឹងការរចនាដោយចក្រភពអង់គ្លេស រ៉ាប់រ៉ងបច្ចេកវិទ្យាដោយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅរដ្ឋ San Diego អាមេរិកនៅថ្ងៃចន្ទ ដើម្បីបង្ហាញពីជំហានបន្ទាប់របស់ AUKUS ។ កតិកាសញ្ញាសន្តិសុខប៉ាស៊ីហ្វិកបានប្រកាសជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងការកើនឡើងនៃកម្លាំង និងជំហររឹងមាំរបស់ចិននៅក្នុងតំបន់ ហើយបានទាញការថ្កោលទោសពីទីក្រុងប៉េកាំង។

មន្ត្រីពីររូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីដំណើរទស្សនកិច្ចកំពង់ផែប្រចាំឆ្នាំនេះ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកមួយចំនួននៅតំបន់ភាគខាងលិចអូស្ត្រាលីនៅប្រហែលឆ្នាំ ២០២៧ ។ ហើយនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Virginia ចំនួន ៣ គ្រឿងមុជទឹកបានយូររងមិនងាយឃើញ ខណៈ២គ្រឿងទៀតនឹងរង់ចាំមើលជាក់ស្តែង៕