Alynana Media Cambodia
Icon Collap
clinic narit

មន្រ្តីពន្ធដារប្រមូលចំណូលពន្ធដារបានប្រមាណជិត ១៦០០ លានដុល្លារ ក្នុងរយះពេល4ខែដំបូង

Media LNN | May 20, 2023
មន្រ្តីពន្ធដារប្រមូលចំណូលពន្ធដារបានប្រមាណជិត ១៦០០ លានដុល្លារ ក្នុងរយះពេល4ខែដំបូង
Clinic narith

​ទន្ទឹមនឹងនេះ​លោក​ក៏​បានឱ្យ​មន្ត្រី​ពន្ធដារ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​និង​ពង្រឹង​ការអនុវត្ត​វិធាន​វិក្ក​យ​ប​ត្រ​ក្នុងចំណោម​អ្នក​ជាប់ពន្ធ​និង​កម្មវិធី​វិក្កយបត្រ​នាំ​សំណាង​ឱ្យមាន​ការចូលរួម​បន្ថែមទៀត​ពី​សាធារណជន ដើម្បី​ធានាបាន​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។​

​លោក ​គង់ វិបុល បាន​ថ្លែងថា​៖ «​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ចាំបាច់​នានា​ដូច​មានកំណត់​ក្នុង​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០២៣ និង​បន្ត​អនុវត្ត​ដោយ​យកចិត្តទុកដាក់​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ២០១៩-២០២៣»​។​

 

 

​សូម​បញ្ជាក់ដែរថា ចំពោះ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ពន្ធ​សម្រាប់​ខែមេសា​ឆ្នាំ ​២០២៣ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ប្រមូលបាន​មាន​ចំនួន ​៩៨៤,៥៩ ​ប៊ី​លាន​រៀល ឬ​ស្មើ​ប្រមាណ​ជា ២៤៣,១១​ លាន​ដុល្លារ​ស្មើនឹង ​៦,៨១​ ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​លោក ហុង វណ្ណៈ បាន​លើកឡើងថា ដំណើរ​ការ​នៃ​ការវិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​កម្ពុជា​បាននិងកំពុង​ឈានឆ្ពោះ​ទៅរក​សភាព​​ធម្មតា​ឡើងវិញ​ជា​បណ្តើរៗ​ដែល​ធ្វើឱ្យ​ប្រជាជន​អាច​ប្រកប​របរ​ឬក៏​អាច​រកប្រាក់​ចំណូល​បានជា​ប្រក្រតី​ដែល​អាចឱ្យ​ពួក​គាត់​មានលទ្ធភាព​បង់ពន្ធ​ចូល​ថវិការដ្ឋ​បាន​ទៅតាម​ការកំណត់​របស់​ពន្ធដារ​។​

 

 
 

​លោក​បានបញ្ជាក់​ប្រាប់ថា​៖ «​ស្ថិរភាព​នៃ​ដំណើរ​នៃ​ការ​អភិវឌ្ឍ ឬ​ការកសាង​សន្តិភាព​នៅ​កម្ពុជា​ដែល​ធ្វើឱ្យ​វិ​និ​យោ​គិ​ន និង​ប្រជាពលរដ្ឋ​មាន​សេរីភាព ពេលវេលា និង​ឱកាស​ក្នុងការ​ប្រកប​រប​ររ​ក​ទទួលទាន ដោយ​មិនមាន​ការប៉ះពាល់​ស្មារតី ឬ​ការរកចំណូល​របស់​ពួកគាត់​ឡើយ​»​។​

​សម្រាប់​ការប្រមូល​សារពើពន្ធ និង​ពន្ធគយ​នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ លោក ហុង វណ្ណៈ ក៏បាន​លើកឡើង​ផងដែរ​ថា ដោយសារតែ​សញ្ញាណ​នៅក្នុង​ឆ្នាំ ២០២២ មាន​សម្ទុះ​ខ្លាំង ហេតុដូច្នេះ​ឥទ្ធិពល​ទាំងនេះ​នឹង​កាន់តែ​បង្ហាញ​ពី​ភាព​ស្ទុះ​ ១ ​កម្រិត​ថែមទៀត​នៃ​ការ​ប្រ​មូល​ពន្ធ​របស់​ប្រទេស​កម្ពុជា​ដែល​នឹងមាន​កំណើន ហើយ​ពន្ធ​នៃ​ការនាំចេញ និង​នាំចូល​វិញ​ក៏មាន​កំណើន​ផងដែរ​នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ​៕