កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុនផលិតសំបកកង់រថយន្ដរបស់ចិនដ៏ល្បីល្បាញមួយបានមកដាក់ទីតាំងរោចក្រផលិតនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីប្រទេសថៃ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី ទទួលបានសមិទ្ធិផល កង់រថយន្ដលើកដំបូងរបស់ខ្លួននៅលើទឹកដីខេត្តព្រះសីហនុ។
ក្រុមហ៊ុនយក្សនេះដែរ មានគម្រោងក្នុងការផលិតសំបកកង់រថយន្ដធុនតូចចំនួន ៥លាន និងសំបកកង់ឡានធំ ៩០០ ០០០ ក្នុងមួយឆ្នាំ សម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បណ្ដាប្រទេសនៅប៉ែកអឺរ៉ុប និងប្រទសប្រេស៊ីល។ ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវការគ្រោងទុកនេះ ក្រុមហ៊ុនបានជ្រើសរើសប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ឈានមុខគេតែម្ដង។