(បរទេស)៖ ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអនុម័តកញ្ចប់ទុនវិនិយោគដែលមានទឹកប្រាក់រហូតដល់ ១០៣ពាន់លានរូពី ប្រហែលនឹង ១,២៥ ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោង AI រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ និងសម្រាប់ការអភិវឌ្ឍម៉ូដែលភាសា AI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់នេះក៏នឹងត្រូវបានប្រើសម្រាប់ការផ្តល់មូលនិធិដល់ អាជីវកម្ម AI Startups ក៏ដូចជាការអភិវឌ្ឍកម្មវិធី AI សម្រាប់វិស័យសាធារណៈផងដែរ។ ពោលគឺប្រាក់នេះប្រើសម្រាប់ជំរុញដល់ការអភិវឌ្ឍ និងការបង្កើតបច្ចេកវិទ្យា AI សម្រាប់ប្រើជាប្រយោជន៍ដល់សង្គមជាតិ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ IT industry body Nasscom បានបង្ហាញឱ្យដឹងថា តម្លៃទីផ្សារនៃបច្ចេកវិទ្យា AI របស់ប្រទេសឥណ្ឌា ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១៧ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៧ ដែលកើនឡើងក្នុងអត្រា ២៥% - ៣៥% រវាងឆ្នាំ ២០២៤ និង ២០២៧៕