Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន Ant Group របស់លោក Jack Ma នឹងត្រូវរងការផាកពិន័យប្រមាណ ១ពាន់លានដុល្លារ ពីធនាគារកណ្តាលចិន

Admin Alynana | Nov 25, 2022
ក្រុមហ៊ុន Ant Group របស់លោក Jack Ma នឹងត្រូវរងការផាកពិន័យប្រមាណ ១ពាន់លានដុល្លារ ពីធនាគារកណ្តាលចិន
Clinic narith

ក្រុមហ៊ុន Ant Group របស់លោក Jack Ma ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ក្រោមដំបូលរបស់ក្រុមហ៊ុនមេ Alibaba នឹងត្រូវរងការផាកពិន័យប្រមាណ ១ពាន់លានដុល្លារ ពីធនាគារកណ្តាលចិន។ ការផាកពិន័យនេះ គឺអាចនឹងជាសញ្ញាមួយបង្ហាញពីការសន្និដ្ឋានចំពោះការធ្វើដំណែទម្រង់បទបញ្ញត្តិក្នុងរយៈពេល២ឆ្នាំមកនេះរបស់ក្រុមហ៊ុន Ant Group ពោលគឺបន្ទាប់ពីក្រុមហ៊ុននេះ ត្រូវបានបញ្ជាឲ្យបញ្ឈប់ដំណើរការបោះផ្សាយលក់ភាគហ៊ុនតម្លៃ ៣៧ពាន់លានដុល្លាររបស់ខ្លួន កាលពីឆ្នាំ២០២០ និងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយនិយ័តករចិនថែមទៀតផង។

ការផាកពិន័យ​១ពាន់លានដុល្លារដោយធនាគារកណ្ដាលចិន​ចំពោះក្រុមហ៊ុន Ant Group របស់​មហាសេដ្ឋីចិន លោក Jack Ma ដោយសារតែ​ ការពង្រីកដើមទុន​គ្មានសណ្ដាប់ធ្នាប់របស់​ក្រុមហ៊ុននេះ ដែលបង្កឲ្យមានហានិភ័យ​ផ្នែហិរញ្ញវត្ថុ ចំពោះអាជីវកម្ម​ដែលក្រុមហ៊ុនបានបង្កើតឡើង ពោលគឺ វាពាក់ព័ន្ធនឹង​ការ គម្រោងបោះផ្សាយលក់មូលបត្រ​តម្លៃ៣៧ពាន់លានដុល្លារ​កាលពី២ឆ្នាំមុន របស់​ក្រុមហ៊ុន Ant Group ដែលត្រូវបានបញ្ជាឲ្យផ្អាកដោយអាជ្ញាធរ។

ប្រភពព័ត៌មានដែលដឹងរឿងនេះ បានបញ្ជាក់​នៅក្នុង​សារព័ត៌មានរ៉យទ័រថា ធនាគារកណ្តាល​ចិននេះ បាន​ស្ថិតក្នុងទំនាក់ទំនង​ក្រៅផ្លូវការ​​ជាមួយក្រុមហ៊ុន Ant Group អំពីការផាកពិន័យនេះ កាលពីរបីខែមុន។ ធនាគារ​​​មួយនេះ ក៏គ្រោង​​នឹង​បើកកិច្ចពិភាក្សា​បន្ថែម​ទៀត​ជាមួយនិយ័តករ​ផ្សេងៗ អំពី​ការកែតម្រូវរបស់ក្រុមហ៊ុន Ant Group ស្របតាមអ្វីដែលនិយ័តករទាមទារ​នៅចុងឆ្នាំនេះផងដែរ​ ហើយនឹង​ប្រកាស​ការផាកពិន័យ​ជាផ្លូវការ​​នៅត្រឹម​ត្រីមាស​ទី២ឆ្នាំក្រោយ។

យ៉ាងណាក៏ដោយចុះ ការផាកពិន័យ​ណាមួយទៅលើ​ក្រុមហ៊ុន Ant Group អាច​នឹង​ជួយ​បើកផ្លូវ​សម្រាប់ឱ្យ​ក្រុមហ៊ុន​នេះ ​ធានាកាន់កាប់​​អាជ្ញាបណ្ណ​ ស្វែងរកភាព​រីកចម្រើនជាថ្មី​​ម្តងទៀត និងអាច​ពិនិត្យ​ផែនការ​របស់ខ្លួន​ឡើងវិញ​សម្រាប់​ការបោះផ្សាយលក់មូលបត្រជាដើម។

ការផាកពិន័យ​នេះ នឹង​ក្លាយ​ជាការដាក់ទោសទណ្ឌ​ដ៏ធំបំផុតមួយទៀត​ ​របស់​និយ័តករចិន​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យាចិន បន្ទាប់ពីក្រុមហ៊ុន Didi Global ត្រូវបាន​ផាកពិន័យ​ប្រមាណ ១,២ពាន់លានដុល្លារ កាលពីខែកក្កដាកន្លងទៅ និង​ក្រុមហ៊ុន Alibaba ត្រូវបានបង្គាប់​ឱ្យបង់ប្រាក់ពិន័យ​ ២,៥ពាន់លានដុល្លារ​កាលពីឆ្នាំមុន៕