Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សល់តែប៉ុន្មានខែទៀតទេដល់ពេលប្រឡងហើយ សិស្សទី ១២កុំប្រហែសខ្លួន App ៣នេះសម្រាប់រៀនត្រៀមបាក់ឌុប

Admin Alynana | May 24, 2021
សល់តែប៉ុន្មានខែទៀតទេដល់ពេលប្រឡងហើយ សិស្សទី ១២កុំប្រហែសខ្លួន App ៣នេះសម្រាប់រៀនត្រៀមបាក់ឌុប
Clinic narith

ការប្រឡងសញ្ញាបត្រទុតិយភូមិកាន់តែខិតជិតមកដល់ ចំណែកសាលារដ្ឋនិងឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានបិទទ្វាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។ ដោយសារមូលហេតុទាំងនេះហើយ ទើបសាលាទាំងអស់ត្រូវមានវគ្គសិក្សាតាមប្រពន្ធអនឡាញ។

មាន App ជាច្រើនសម្រាប់ជំនួយដល់អ្នកដែលកំពុងសិក្សាថ្នាក់ទី១២ ឬអ្នកត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ ២០២១ នេះ ប៉ុន្តែបងប្អូនមួយចំនួនពួកគាត់នៅមិនទាន់បានដឹង ថាមាន App ណាខ្លះដែលពួកគាត់អាចចូលទៅសិក្សាដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់បាន។

 

យើងសូមលើកយក App ចំនួនបី ដើម្បីជាជំនួយទៅដល់អ្នកដែលកំពុងសិក្សាត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២១ ក៏ដូចជាឆ្នាំសិក្សាក្រោយៗទៀត។ App ទាំង៣នោះមានដូចជា៖

 

១. MoEYS : បងប្អូនដែលកំពុងតែសិក្សាថ្នាក់ទី១២ អាចសិក្សាតាមរយៈ App នេះបានដោយគ្រាន់តែធ្វើការចុះឈ្មោះ តាមអ្វីដែលគេបានកំណត់ បន្ទាប់មកបងប្អូននឹងឃើញនូវមេរៀនសម្រាប់ថ្នាក់ទី១២ជាច្រើនដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ភាសាខ្មែរ និងមុខវិទ្យាសង្គមជាច្រើនទៀត ហើយបើសិនជាចង់បាន App នេះយកមកប្រើប្រាស់អាចទាយយកបានតាមរយៈ App Store និង Play Store។

MoEYS - Apps on Google Play

២. E-School Cambodia : App នេះដែរក៏មានបង្រៀននូវរាល់មេរៀនសម្រាប់បងប្អូនថ្នាក់ទី១២គ្រប់មេរៀនផងដែរ ប៉ុន្តែបងប្អូនត្រូវចំណាយលុយតិចតួចប៉ុណ្ណោះដើម្បីបង់ថ្លៃសិក្សា ហើយក៏មានការប្រូម៉ូដសិនផ្សេងទាក់ទងជាមួយកម្មវីធីសិក្សារបស់ផងដែរ ដូច្នេះហើយប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់សិក្សាតាមរយៈ App នេះ បងប្អូនគ្រាន់តែចូលទៅកាន់ App Store ឬ Play Store រួចធ្វើការទាញយកមកប្រើប្រាស់ជាការស្រេច។

E-School Cambodia - التطبيقات على Google Play

៣. Khmer Academy : សម្រាប់ App ក៏មានបង្រៀនមេរៀនសម្រាប់សិក្សាថ្នាក់ទី១២ ជាច្រើនមេរៀនជាច្រើនដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ភាសាខ្មែរ ជាដើម។ ដូច្នេះហើយប្រសិនបើបងប្អូន មានចំណាប់អារម្មណ៍លើ App មួយនេះ បងប្អូនគ្រាន់តែចូលទៅកាន់ App Store ឬ Play Store និងទាញយកមកប្រើប្រាស់ជាការស្រេច។

Khmer Academy - Apps on Google Play

គួរបញ្ជាក់ផងដែរថា App ដែលបងប្អូនអាចសិក្សាមេរៀនថ្នាក់ទី១២បាន មិនមែនមានតែ App ៣នេះទេ គឺនៅមាន App ជាច្រើនទៀតដែលបងប្អូនអាចសិក្សារបាន៕