អាជ្ញាធររុស្ស៊ីចាប់ផ្តើមហាមឃាត់មន្រី្តដែលមម្រើការក្នុងជួររដ្ឋាភិបាលទាំងអស់របស់ខ្លួនមិនឱ្យប្រើប្រាស់ឧបករណ៍របស់ Apple ទៀតនោះទេរាប់ចាប់ពី iPhone និងឧបករណ៍មួយចំនួនទៀត។ នេះបើយយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Engadget នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះក្រសួងពាណិជ្ជកម្មរបស់រុស្ស៊ីបានចាប់ផ្តើមហាមឃាត់លើបុគ្គលិកបម្រើការរបស់ខ្លួនពីការប្រាស់ iPhone ទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនៅមានទីភ្នាក់ងារផ្សេងទៀត រួមទាំងក្រសួងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធរបស់រុស្ស៊ីត្រៀមចាប់ផ្តើមអនុវត្តការហាមឃាត់ឆាប់ៗខាងមុខនេះ។
ប្រភពពីកាសែត The Financial Time បានឱ្យដឹងថា ការហាមឃាត់នេះនឹងគ្របដណ្តប់លើផលិតផលទាំងអស់របស់ Apple។ តែយ៉ាងណាក្នុងករណីលើកលែងខ្លះបុគ្គលិកជួររដ្ឋាភិបាលនៅតែអាចប្រើប្រាស់ iPhone បាន តែហាមដាច់ខាតមិនឱ្យមានពាក់ព័ន្ធនឹងការងារដ្ឋាភិបាលនោះទេ។