មជ្ឈមណ្ឌលគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានវាយប្រហារកោះ Auckland ប្រទេសនូវែលសេឡង់ កាលពីថ្ងៃពុធទី ៣១ ខែឧសភា ឆ្នាំ២០២៣។ EMSC បាននិយាយថា ការរញ្ជួយដីមានជម្រៅ ១០ គីឡូម៉ែត្រ។ ចំពោះ របាយការណ៍ស្លាប់ របួសខូចខាត នៅមិនទាន់មាននៅឡើយទេ។