Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តើអ្វីទៅជា (ប្លេកហូល) Black Hole?

Media LNN | Aug 29, 2022
តើអ្វីទៅជា (ប្លេកហូល) Black Hole?
Clinic narith

LNN សូមបកស្រាយដោយរបៀបងាយៗ មិនស៊ីជម្រៅលើវិទ្យាសាស្ត្រ និងមិនប្រើពាក្យបច្ចេកទេសច្រើននោះទេ។

ទីមួយ Black Hole នេះមិនមែនជារឿងដែលមិនធ្លាប់កើតមាននោះទេ។ ប្រហោងខ្មៅ នេះតែងតែកើតមាននៅក្នុងលំហចក្រវាល គ្រាន់តែធំ ឬ តូច។ តើ Black Hole នេះកើតចេញមកពីណា ហើយវាជាអ្វី? Black Hole ជាភាសាខ្មែរអាចប្រែថា “ប្រហោងខ្មៅ” ព្រោះ “Black” ប្រែថា “ខ្មៅ ឬ ពណ៌ខ្មៅ” ចំណែក “Holeអាចប្រែថា “រន្ធ, រូង, ឬ ប្រហោង”។ ចំណែក Black Hole ដែលអ្នកវិទ្យាសាស្ត្របានហៅនេះ គឺសម្តៅទៅលើ ប្រហោងខ្មៅមួយដែលកើតឡើងលើលំហអាកាសក្នុងចក្រវាលដ៏មហាសាល វាកើតឡើងរាល់ពេលដែលផ្កាយធំណាមួយដល់អាយុកាលត្រូវរលាយ ឬ ស្លាប់។ ហើយនិយមន័យទូទៅនោះគេតែងនិយាយថា “Black Hole គឺជាចន្លោះលំហទំនេរមួយដែលមានកម្លាំងទំនាញយ៉ាងខ្លាំង ដោយអាចទាញ យកអ្វីគ្រប់យ៉ាងដែលនៅជុំវិញ ឬ នៅក្នុងគន្លងរបស់វា ដោយគេតែងលើកឃ្លាមួយទៀតថា គ្មានអ្វីគេចផុតពី Black Hole បានទេ សូម្បីតែពន្លឺ” បានន័យថា សូម្បីតែពន្លឺក៏ត្រូវាស្រូបយកចូលបានដែរ”។

តើវាកើតឡើងយ៉ាងដូចម្តេច? ហើយមានឥទ្ធិពលយ៉ាងណាខ្លះ?

ដូចដែលបានរៀបរាប់ពីខាងលើ Black Hole ភាគច្រើនកើតឡើងនៅពេលដែលមានផ្កាយធំណាមួយត្រូវស្លាប់ដោយការផ្ទះដោយកម្លាំងដ៏ខ្លាំង ដែលគេហៅថា Supernova Explosion។ ទំហំ និងអាយុកាលរបស់ផ្កាយនីមួយៗគឺខុសៗគ្នា មានតូច មានធំ។ ប្រសិនជាផ្កាយនោះជាផ្កាយតូច មិនមានម៉ាស់ធំល្មមអាចនឹងបង្កើតជាអន្លុងដែលដាក់អន្ទាក់ ឬ ស្រូបពន្លឺបានទេ។ តែប្រសិនជា ម៉ាស់សរុបរបស់ផ្កាយមួយនោះ វាធំគ្រប់គ្រាន់ គឺប្រហែលជា ធំជាងម៉ាស់ព្រះអាទិត្យ ៣ ដង នោះវានឹងអាចបង្កើតជាកម្លាំងផ្ទុះដ៏ខ្លាំងដែលចំណុចកណ្តាលនៃកម្លាំងផ្ទុះនោះគឺជាប្រហោងមួយដែលស្រូបទាញរបស់ដែលនៅជុំវិញវាបាន ដែលកម្លាំងនោះគឺកម្លាំងទំនាញនេះឯង ហើយបញ្ជាក់ម្តងទៀត កម្លាំងទំនាញនោះអាចស្រូបទាញសូម្បីតែពន្លឺ។

ឧទាហរណ៍ តើការស្រូបទាញបែបម៉េច? ដូចជាទឹកក្នុងបាសាំងលាងចានរបស់យើង ប្រសិនជាយើងដកឆ្នុកទប់ទឹកចេញ ទឹកនិងកាកសំណល់នានានឹងហូរក្នុងប្រហោងនោះ។ តែប្រាកដណាស់ វាគ្មានកម្លាំងខ្លាំងដល់ទាញយកវត្ថុគ្រប់យ៉ាងជាពិសេសវត្ថុធំ ជាប្រហោងនោះទេ ប៉ុន្តែ Black Hole  គឺមានកម្លាំងខ្លាំងជាងនេះ។ អ្នកស្រមៃលេងៗ ថា ផែនដីធំប៉ុណ្ណា? ហើយព្រះអាទិត្យធំជាងផែនដីប៉ុន្មានដង ចុះទម្រាំតែ Black Hole ដែលកើតឡើងពីបន្ទុះនៃផ្កាយដែលមានម៉ាស់ ធំជាងព្រះអាទិត្យ យ៉ាងហោចណាស់ចាប់ពី ៣ ដងទៀតនោះ តើកម្លាំង និងទំហំរបស់វា មហាសាលយ៉ាងណា? ហើយក៏មាន Black Hole ធំៗខ្លះទៀត កើតឡើងដោយសារ Black Hole ពីររលាយចូលគ្នាដែរ ដូចនេះនាំឲ្យកម្លាំងរបស់វារឹតតែធំទៅទៀត។ Black Hole ដែលមានកម្លាំងខ្លាំងគេអាចហៅថា Super Massive

12-18-blackhole

 

បើ Black Hole មានកម្លាំងខ្លាំងមហិមាយ៉ាងនេះ តែអ្នកវិទ្យាសាស្ត្រអាចទៅជិត និងដឹងពីវត្តមានរបស់បានយ៉ាងដូចម្តេច?

អ្នកវិទ្យាសាស្ត្រអាចដឹងថា មានបាតុភូត Black Hole នៅពេលដែលឃើញពីចលនារបស់វត្ថុ ឬ ផ្កាយផ្សេងៗទៀត ដូចជាវាត្រូវបានទាញចូលទៅ, មានរំញ័រ ឬ មានបម្លាស់ទី ខុសប្រក្រតីណាមួយ។ តួយ៉ាង យើងអាចសន្និដ្ឋានថាមានខ្យល់ នៅពេលដែលយើងអាចឃើញស្លឹកឈើរង្គើរ ឬ វត្ថុណាមួយប៉ើង ឬ ហោះហើរ។ តាមអ្នកវិទ្យាសាស្ត្របានធ្វើការប៉ាន់ប្រមាណថា បាតុភូត Black Hole នេះកើតឡើងជាងរាប់សិនលានដង ឬ ពាន់ដង ហើយ នេះបើគិតនៅត្រឹមគន្លង Milky Way ដែលជាកញ្ចុំផ្កាយដោយបូករួមទាំងប្រព័ន្ធព្រះអាទិត្យរបស់យើងនៅក្នុងនោះដែរ។ បានន័យថា នៅជិតៗផែនដីយើងក៏មានការកើតឡើងនៃបាតុភូត Black Hole នេះរាប់ដងមិនអស់ហើយដែរ។

សំនួរសួរទៀតថា តើផែនដីយើងអាចគេចផុតពីការទាញចូលក្នុង  Black Hole នេះដែរឬទេ?

ចម្លើយ៖ បើនិយាយពីកម្លាំងនឹងទំហំវិញ ផែនដីយើងគឺតូចខ្លាំងណាស់ ដូចនេះបើស្ថិតនៅគន្លងដែល Black Hole កើតឡើងមែនផែនដីយើងត្រូវកម្លាំងទំនាញរបស់យើងទាញចូលដោយងាយ។​ ហើយក្នុងពាក្យថាផែនដីត្រូវបានទាញចូលនេះ គឺផែនដីទាំងមូល ពិភពមនុស្សទាំងមូលនឹងត្រូវបានទាញចូល ដូចនេះមិនមែនបំណែក ឬ ចន្លោះ ឬ តំបន់ណាមួយនៃផែនដីនឹងត្រូវបានរួចខ្លួននោះទេ។

ប៉ុន្តែឱកាសដែល ផែនដី ឬ ចក្រវាលយើងធ្លាក់ចូលទៅក្នុង Black Hole នេះវាមានស្តួចស្តើងណាស់ ហើយក៏មិនមែនឆាប់ៗនេះដែរ ឬ ក៏មិនអាចកើតមានសោះ។ មូលហេតុរាល់ Black Hole ដែលយើងឃើញសុទ្ធតែរឿងដែលកើតឡើងក្នុងអតីតកាលបើគិតនៃពេលវេលាផែនដី ព្រោះយើងនៅឆ្ងាយពីផ្កាយនានានោះ រាប់លានឆ្នាំពន្លឺ ផែនដីយើងស្ថិតនៅចម្ងាយសុវត្ថិភាពពីផ្កាយទាំងនោះ។ បានន័យថា គ្រប់ពន្លឺផ្កាយដែលយើងឃើញសុទ្ធតែជាអតីតកាលនៃអាយុផ្កាយពិតប្រាកដដែលយើងកំពុងឃើញនេះ អ្វីដែលយើងកំពុងឃើញគឺជាអតីតកាលនៃផ្កាយមួយនោះ។ ម្យ៉ាងវិញទៀត ផែនដី នឹងភពនានានៃប្រព័ន្ធព្រះអាទិត្យរបស់យើង គឺមានទំនាញ និងរត់តាមគន្លង បើទោះថ្ងៃណាមួយ​(មិនដឹងប៉ុន្មានលានឆ្នាំទៅមុខទេ) ព្រះអាទិត្យរបស់យើងដល់ថ្ងៃអវសាន្តហើយក្លាយជា Black Hole ដែរនោះ ក៏ផែនដី​ និងភពផ្សេងៗទៀតនៅតែវិលជុំវិញ Black Hole នោះដដែល ព្រោះយើងស្ថិតនៅចម្ងាយសុវត្ថិភាព និងនៅលើគន្លងវិលជុំ លើកលែងតែ Black Hole នោះកើតឡើងកើតឡើងកាត់ទទឹង ឬ ឆ្លងកាត់នៃគន្លងប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែឱកាសនេះវាកើតឡើងស្តួចស្តើងបំផុត។ ហើយបើទោះជាព្រះអាទិត្យរលាយក៏ពិភពលោកនៅតែរស់រានដដែល វាគ្រាន់តែងងឹត និងគ្មានកំដៅ អាចប្រែក្លាយជាភពដែលលែងមានពេលថ្ងៃ និងលែងមានរដូវក្តៅ។ សូមបញ្ជាក់ថា ព្រះអាទិត្យក៏ជាផ្កាយដែរ ដូចនេះថ្ងៃណាមួយវាក៏នឹងដល់ថ្ងៃចុងក្រោយរបស់វាដូចផ្កាយដទៃទៀតដែរ។ តែវាជាផ្កាយដែលស្ថិតនៅជិតផែនដីជាងគេ ប៉ុន្តែជិតជាងគេក៏នៅតែឆ្ងាយដែរ វាចម្ងាយប្រហែល ៩៣លានម៉ៃល៍ ពីផែនដី។

istockphoto-1286989554-170667a

 

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ

ប្រភព៖ សារព័ត៌មានបរទេស និងឯកសាររបស់អង្គការណាសា