(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅល្ងាចថ្ងៃទី១៤ ខែមេសានេះថា មានមន្ត្រីក្រសួង ចំនួន ៣នាក់ បានឆ្លងកូវីដ១៩។ មន្ត្រីទាំង ៣នេះ បានធ្វើតេស្ត កាលពីថ្ងៃទី១៣ ខែមេសា រួមមាន៖ ១-លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ២-លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល ៣-លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការ ឯកឧត្តម វ៉ាស៊ីម សុរិយា អនុរដ្ឋលេខាធិការ។