Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន China Evergrande Group បានចេញមុខមកសន្យាថា និងបន្តសាងសង់គម្រោងដែលនៅសេសសល់ ក្រោយពលរដ្ឋគម្រាមឈប់បង់ប្រាក់

Admin Alynana | Sep 14, 2022
ក្រុមហ៊ុន China Evergrande Group បានចេញមុខមកសន្យាថា និងបន្តសាងសង់គម្រោងដែលនៅសេសសល់ ក្រោយពលរដ្ឋគម្រាមឈប់បង់ប្រាក់
Clinic narith

(ចិន)៖ ក្រុមហ៊ុន China Evergrande Group ដែលមានរឿងអាស្រូវជំពាក់បំណុលយ៉ាងច្រើនមិនទាន់ដោះស្រាយរួចនោះ បានចេញមុខមកសន្យាថា នឹងបន្តសាងសង់គម្រោងដែលនៅសេសសល់ និងជាប់គាំងរបស់ខ្លួន ឱ្យបានរួចរាល់ត្រឹមចុងខែកញ្ញានេះ។ Evergrande ចេញមកធានាអះអាងដូចនេះ គឺដើម្បីព្យាយាមផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួនឡើងវិញ ក្រោយពីពួកគេបានបដិសេធមិនព្រមបង់រំលោះប្រាក់ប្រចាំខែ សម្រាប់ការទិញផ្ទះ ឬអាផាតមិនណា ដែលមិនទាន់សង់រួចរាល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
np_file_173890

ក្នុងសេចក្តីជូនដំណឹងកាលពីយប់ថ្ងៃចន្ទទី១២កញ្ញា Evergrande និយាយថា ក្រុមហ៊ុននឹងចាប់ផ្តើមការសាងសង់ឡើងវិញលើគម្រោងអភិវឌ្ឍន៍ចំនួន៣៨ ឱ្យបានរួចរាល់គិតត្រឹមថ្ងៃទី៣០ ចុងខែកញ្ញានេះ។ បើតាមសេចក្តីជូនដំណឹងដដែល ក្រុមហ៊ុនអចលនទ្រព្យចិនមួយនេះ បាននិងកំពុងបន្តការសាងសង់រួចហើយលើគម្រោងចំនួន ៦៦៨ ក្នុងចំណោមគម្រោងសរុបទំង៧០៦គម្រោងរបស់ខ្លួន។

ដោយឡែកក្នុងចំណោមគម្រោងទាំង៦៦៨ដែលកំពុងបន្តសាងសង់ មានគម្រោងចំនួន ៦០៦បានវិលត្រឡប់មករកសកម្មភាពសាងសង់ជាធម្មតា ខណៈដែល៦២គម្រោងផ្សេងទៀត នឹងវិលមករកការសាងសង់ប្រក្រតីឡើងវិញនៅអំឡុងខែនេះ។

ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំមួយនេះ កំពុងប្រឈមមុខនឹងសម្ពាធដាក់កំហិតឱ្យសាងសង់ផ្ទះឱ្យបានរួចរាល់ជាមុនសិន បើពុំនោះទេអតិថិជននៅទូទាំងប្រទេសនឹងបញ្ឈប់ការ ទូទាត់ប្រាក់កម្ចីប្រចាំខែ។

គួរជម្រាបថា ការគំរាមមិនបង់ប្រាក់កម្ចីប្រចាំខែពីសំណាក់ពលរដ្ឋចិននេះ មិនត្រឹមតែអាចប៉ះពាល់ដល់ក្រុមហ៊ុន Evergrande ខ្លួនឯង និងក្រុមហ៊ុនធនាគារដៃគូរបស់ខ្លួននោះទេ តែវាអាចបង្កការគំរាមកំហែងដល់ស្ថិរភាពសង្គមផងដែរ នៅមុនសមាជបក្សកុម្មុយនិស្តចិនគ្រោងធ្វើឡើងនៅខែក្រោយ ដែលប្រធានាធិបតីលោកស៊ី ជីនពីង រំពឹងថានឹងបន្តកាន់អំណាចសម្រាប់អាណត្តិទីបី។

ទោះយ៉ាងណា វាមានការលំបាកក្នុងការវាយតម្លៃទំហំទឹកប្រាក់ដែលពលរដ្ឋធ្វើពហិការបង់ប្រចាំខែដល់ធនាគារ ដោយសារតែកាលពីខែកក្កដារដ្ឋាភិបាលចិនបានបិទការចូលទៅត្រួតពិនិត្យឯកសារបង់ប្រាក់របស់អតិថិជននៅលើអ៊ីនធឺណិត។
2b3ab912-53c9-4804-968e-77422641ef.2e16d0ba.fill-960x540

និន្នាការនេះបានធ្វើឱ្យមានការព្រួយបារម្ភថា វិបត្តិអចលនទ្រព្យអាចរីករាលដាលដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះ ដោយសារតែធនាគារដែលជាដៃគូ ប្រឈមនឹងការបាត់បង់ប្រាក់កម្ចីដល់ទៅ ៣៥០ពាន់លានដុល្លារ នៅក្នុងសេណារីយ៉អាក្រក់បំផុត។ នេះបើតាមស្ថាប័ន S&P Global Ratings បានប៉ាន់ប្រមាណ។

សូមរំឭកថា Evergrande កំពុងស្ថិតក្នុងវិបត្តិឥណទាន ហើយហានិភ័យ និងក្តីព្រួយបារម្ភបានរាលដាលទៅពាសពេញវិស័យអចលនទ្រព្យរបស់ប្រទេសចិនទាំងមូល។ បញ្ហានេះក៏បានរួមចំណែកទៅកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចទីពីររបស់ពិភពលោកមួយនេះផងដែរ៕