Alynana Media Cambodia
Icon Collap
clinic narit

ចំនួនមនុស្សស្លាប់ដោយជំងឺ COVID-19 នៅអ៊ីរ៉ង់កើនឡើងដល់ ១,៦៨៥ នាក់

Mar 22, 2020
ចំនួនមនុស្សស្លាប់ដោយជំងឺ COVID-19 នៅអ៊ីរ៉ង់កើនឡើងដល់ ១,៦៨៥ នាក់
Clinic narith

ក្រសួងសុ ខាភិបាលប្រទេសអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 បានកើនឡើងដល់ចំនួន១,៦៨៥ នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន ១២៩នាក់បានបាត់បង់ជីវិតត្រឹមក្នុងរយៈពេល ២៤ម៉ោងនេះ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃ អាទិត្យ ទី ២២ ខែមីនា ឆ្នាំ ២០២០។

លោក Kianush Jahanpur អុ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងទៀតថា គិតត្រឹមសប្តាហ៍នេះអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ១,០២៨ នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសមជ្ឈឹមបូព៌ាមួយនេះ កើនឡើងដល់ ២១,៦៣៨ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៧,៩១៣នាក់។

សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានរកឃើញករណីឆ្លងដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី១៩ ខែកុម្ភៈ ហើយពេលនេះក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕

ប្រភព៖ ភ្នាក់ងារសារព័ត៌មាន Reuters

photo_2020-03-22_21-19-27