Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៥ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន១២ម៉ឺននាក់

Sang Kim | May 31, 2021
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧១លាន៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៥ម៉ឺននាក់ និងជាសះស្បើយ១៥៣លាន១២ម៉ឺននាក់
Clinic narith

ពិភពលោក៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន 171,033,238ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន 3,556,724នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន 153,137,277នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤ម៉ឺន៣ពាន់៦៨នាក់ ស្លាប់ចំនួន៦០ម៉ឺន៩ពាន់៥៤៤នាក់ និងជាសះស្បើយចំនួន២៧លាន៨៤ម៉ឺន៨៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៤ម៉ឺន៦ពាន់៩៥៧នាក់ ស្លាប់៣២ម៉ឺន៩ពាន់១២៧នាក់ និងជាសះស្បើយ២៥លាន៦៨ម៉ឺន៤ពាន់៥២៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៥១ម៉ឺន៥ពាន់១២០នាក់ ស្លាប់ចំនួន៤៦ម៉ឺន២ពាន់៩២នាក់ និងជាសះស្បើយ១៤លាន៩១ម៉ឺន២ពាន់៧៤៤នាក់ ៕ ប្រភព៖ worldometers