Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ​៣​គ្រាប់ ខណៈ​បញ្ជាក់​ករណី​ស្លាប់​លើកដំបូង​ដោយសារ​វីរុស​ COVID-19

Admin Alynana | May 13, 2022
កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ​៣​គ្រាប់ ខណៈ​បញ្ជាក់​ករណី​ស្លាប់​លើកដំបូង​ដោយសារ​វីរុស​ COVID-19
Clinic narith

​កូរ៉េខាងជើង​៖ កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ៣​គ្រាប់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ការ​សាកល្បង​ជា​បន្តបន្ទាប់​ចុងក្រោយ​បំផុត​នៃ​ការ​សំញែង​អាវុធ​នៅ​ឆ្នាំនេះ ដែល​បាន​ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រទេស​នេះ​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​លើកដំបូង​នៃ​វីរុស​កូ​រ៉ូ​ណា​ ចាប់តាំងពីជំងឺ​រាតត្បាត​សកល​នេះ​បាន​ផ្ទុះឡើង​។
19d8e78b97da833f78af9b2aa780c3be

​ការ​បាញ់​នេះ​អាច​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ ដើម្បី​បន្ត​ដាក់​សម្ពាធជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុងការ​ពង្រីក​ឃ្លាំង​អាវុធ​របស់ខ្លួន បើទោះបីជា​មានការ​ផ្ទុះឡើង​នៃ​វីរុស​ ដើម្បី​ប្រមូលផ្តុំ​ការគាំទ្រ​នៅ​ពីក្រោយ​មេដឹកនាំ Kim Jong Un និង​រក្សា​សម្ពាធ​លើ​គូប្រជែង​របស់ខ្លួន​ ស្រប​ពេល​មាន​ការទូត​នុយក្លេអ៊ែរ​បាន​ស្ងប់ស្ងាត់​ជា​យូរ​មក​ហើយ​។ ​កូរ៉េខាងជើង​បាន​និយាយ​ថា មនុស្ស ​៦​នាក់​បាន​ស្លាប់ ស្រប​ពេល​មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​គ្រុនក្ដៅ មួយថ្ងៃ​បន្ទាប់ពី​ទទួល​ស្គាល់​ថា​មានការ​ផ្ទុះ​រាលដាល​នៃ​វីរុស COVID-19។
902d53021869d7913d6eeda90138521f

កូរ៉េខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​ចំនួន ១៨៧,០០០​នាក់​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​និង​ព្យាបាល​អាការៈ​ក្ដៅខ្លួន​។ ​ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​កូរ៉េខាងជើង​បាន​និយាយ​ថា ជំងឺ​គ្រុនក្ដៅ​ដែល​មិនទាន់​អាច​កំណត់​ពី​មូលហេតុ​ដឹង​នៅឡើយ បាន​ឆ្លង​រាលដាល​ទូទាំង​ប្រទេស​ចាប់ពី​ចុងខែ​មេសា​មក​។ ​ប្រភព​ដដែល​នេះ​បាន​បង្ហាញ​ថា មនុស្ស ​៦​នាក់​បាន​ស្លាប់ ​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19 សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប្រភេទ BA.2៕