Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម ឌិត ទីណា អនុញ្ញាតឲ្យមជ្ឈមណ្ឌល CPS សហការជាមួយមន្រ្តីជំនាញ ដើម្បីលើកកម្ពស់វិស័យកសិកម្ម

Media LNN | Oct 12, 2023
ឯកឧត្តម ឌិត ទីណា អនុញ្ញាតឲ្យមជ្ឈមណ្ឌល CPS សហការជាមួយមន្រ្តីជំនាញ ដើម្បីលើកកម្ពស់វិស័យកសិកម្ម
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួលជួបពិភាក្សាការងារជាមួយលោក ច័ន្ទ សុផល នាយកមជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ (CPS) នៅទីស្តីការក្រសួង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ តុលា ឆ្នាំ២០២៣នេះថា បន្ទាប់​បានទទួលស្តាប់បទបង្ហាញ និងសំណើ​សិក្សា​ស្រាវជ្រាវ​លើ​ការងារ​កសិកម្ម​របស់​មជ្ឈ​មណ្ឌល​សិក្សា​គោលនយោបាយ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍​លើ​ការ​ស្នើ​ប្រធាន​បទ​របស់​មជ្ឈ​មណ្ឌល​នេះ ដើម្បីសុំឱ្យមានកិច្ចសហការពីក្រសួង ជាពិសេស​លើកា​រ​ងារ​ស្រាវជ្រាវ​ខាង​ផ្នែក​សេដ្ឋកិច្ច​។

ទាក់ទងនឹងការងារស្រាវជ្រាវនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ​ឱ្យ​ធ្វើកា​រ​សិក្សា​ដំបូង​ពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច នៃ​ការធ្វើផលិតកម្មនៃសហគមន៍កសិកម្មតាមគម្រូថ្មី នៅកោះខ្សាច់ទន្លា និង​នៅ​ខេត្តមួយចំនួនទៀត ដើម្បីជាមូលដ្ឋានសម្រាប់វាស់វែងភាពជោគជ័យ មុននឹង​ពង្រីក​បន្ត​នៅ​ក្នុង​វិសាលភាពធំ។ ក្រៅពីនេះ ជាយន្តការរួម មជ្ឈមណ្ឌលសិក្សាគោលនយោបាយ អាច​សហការ​ជា​មួយ​នាយកដ្ឋានផែនការក្នុងការប្រមូលទិន្នន័យស្ថិតិពាក់ព័ន្ធ ការកំណត់នូវនិយមន័យ និង​វិសាល​ភាព ព្រមទាំងសហការល្អជាមួយថ្នាក់ដឹកនាំតាមជំនាញ ដើម្បី​ធ្វើ​ការងារ​ទាំង​នេះ​ឱ្យ​បាន​ល្អ​បំផុត​។

តាមក្រសួងកសិកម្ម បានបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បាន​ស្នើ​ធ្វើ​ការ​សិក្សា​លើ​ប្រធានបទចំនួន ៥គឺ ៤Ps, ហិរញ្ញប្បទានខ្សែច្រវាក់តម្លៃ, លើកកម្ពស់​បច្ចេក​វិទ្យា និង​ការ​អនុវត្ត​ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ, ស្វែងយល់ពី​ប្រទេស​ជិត​ខាង​អំពីថ្លៃ​នៃ​ការ​កែច្នៃ​ផលិតផល, និងការចូលរួមរបស់វិស័យកសិកម្មក្នុងផលិតផលក្នុងស្រុកសរុប (GDP)៕