Donbas៖ កងកម្លាំងអ៊ុយក្រែន កំពុងប្រឈមមុខនឹងការប្រយុទ្ធដ៏ស្វិតស្វាញនៅក្នុងតំបន់ Donbas ភាគខាងកើត ខណៈដែលរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួន។
នៅក្នុងវីដេអូ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយថា ស្ថានភាពនៅក្នុងតំបន់នៅតែធ្ងន់ធ្ងរ។ យោធារុស្ស៊ីនៅតែព្យាយាមបង្ហាញពីការទទួលជ័យជម្នះមួយចំនួន នៅថ្ងៃទី ៨០ នៃការឈ្លានពាន។
លោក Zelenskyy បានបន្ថែមថា ខ្សែការពាររបស់អ៊ុយក្រែន នឹងនាំមកនូវរឿងដដែលៗ ដែលកំពុងកើតឡើងនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Kharkiv ។ លោកបាននិយាយមុននេះថា កងកម្លាំងអ៊ុយក្រែន ក៏បានដណ្ដើមយកមកវិញនូវការតាំងទីលំនៅក្នុងតំបន់។
ទន្ទឹមនោះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា កងកម្លាំងរបស់ខ្លួន បានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងរឹងមាំរបស់អ៊ុយក្រែនចំនួន ២៨ និងឃ្លាំងរំសេវចំនួនពីរ នៅតំបន់ភាគខាងកើតនៃទីក្រុង Luhansk ។
ក្រសួងក៏បានបន្ថែមទៀតថា ទាហានរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៦គ្រឿង នៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Kharkiv និងនៅជិតកោះ Snake នៃឆ្នេរសមុទ្រ Odesa ភាគខាងត្បូង៕