Alynana Media Cambodia
Icon Collap
clinic narit

នាយករងសាលា E-School Cambodia ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោក

Admin Alynana | Sep 02, 2023
នាយករងសាលា E-School Cambodia ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោក
Clinic narith

(ភ្នំពេញ)៖ លោក លន់ បូរី នាយករងសាលា E-School Cambodia ហើយត្រូវបានគេស្គាល់ថា ជាអ្នកពូកែទ្រឹះស្ដីម្នាក់នៅតាមបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។

លោក លន់ បូរី ត្រូវបានចាប់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីឆបោក ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ លន់ បូរី ទៅមណ្ឌលអប់រំកែប្រែទី១ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

យ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ E-School Cambodia បានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថា នេះជារឿងផ្ទាល់ខ្លួនរបស់បុគ្គល លន់ បូរី គឺមិនជាប់ទាក់ទងនឹងសាលានោះទេ៕