Alynana Media Cambodia
Icon Collap
clinic narit

ក្រុមវិនិយោគិនដាស់តឿន Elon Musk កុំទាន់ខ្វាយខ្វល់រឿង Twitter ងាកមកផ្ដោតជាមួយ Tesla វិញ

Media LNN | Jul 17, 2023
ក្រុមវិនិយោគិនដាស់តឿន Elon Musk កុំទាន់ខ្វាយខ្វល់រឿង Twitter ងាកមកផ្ដោតជាមួយ Tesla វិញ
Clinic narith

មួយរយៈកាលនេះ Elon Musk ជួបបញ្ហាជាច្រើន ពោល​ទើបនឹងប្រកាសថ្មីថ្មោងពីការ​ខាតបង់​របស់​ក្រុមហ៊ុន Twitter ដែលបាត់ចំណូលអស់ពាក់កណ្ដាល បន្ទាប់ពីលោក​ទិញ​យកក្រុមហ៊ុន​មួយនេះ​ក្នុងតម្លៃប្រមាណ ៤៤ពាន់លានដុល្លារ។យ៉ាងណា ក្រុមវិនិយោគិនជាច្រើន​បានព្រមានមហាសេដ្ឋីអាមេរិកថា កុំទាន់ខ្វាយខ្វល់រឿង Twitter ហើយគួរងាកមកផ្ដោតជាមួយ​នឹង​ការងារនៅក្រុមហ៊ុន Tesla វិញ ដ្បិត​ក្រុមហ៊ុន​គូប្រជែង​កំពុងឡើងកូដខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។photo_2019-07-08_12-18-42 (2)-6

ប្រភពដដែលបន្ថែមថា បើទោះជាកន្លងមក Tesla លក់រថយន្តដល់ចំណុចខ្ពស់បំផុត ៤៦៦ ១៤០គ្រឿងក្ដី ប៉ុន្តែគូប្រជែងក្រុមហ៊ុន BYD ក៏លក់រថយន្តអគ្គិសនីបានច្រើនបំផុតផងដែរ ពោល ៣៥២ ១៦៣គ្រឿង ខណៈក្រុមហ៊ុនចិនមួយនេះទើបប្រឡូកលើវិស័យរថយន្តអគ្គិសនី​ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

សូមជម្រាបបន្ថែមថា ក្រៅពីក្រុមហ៊ុនចិន BYD ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក៏មាន​គូប្រជែងជាច្រើនទៀតដូចជា GM និង Ford ជាដើម សុទ្ធតែកំពុង​ផ្ដោតលើ​ការផលិតរថយន្ត​អគ្គិសនី ហើយក្រុមវិនិយោគិនសង្កត់ធ្ងន់ថា បើសិនជា Elon Musk នៅតែអើពើ​ពី​បញ្ហានេះ Tesla អាចនឹងកាន់តែខាតបង់​ចំណូលបន្ថែមទៀត៕